ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ ក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមាន់ សួតក្តៅ ផ្តាសាយ រលាកអាមីដាល រលាកពោះវៀនតូច មួល នោមតឹង ព្យាបាលបូសពង ខ្ទុះពងលើស្បែក
ប្រភេទរុក្ខជាតិ៖ ស្មៅសន្សើមដូច
លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិស្មៅតូចសើរគ្មានដើម
ស្លឹក ៖ ស្លឹកច្រើនពណ៌ក្រហមប្រវែង១០-១៥មម ទទឹង៨មម រាងដូចស្លាបព្រាដុះជារង្វង់ទល់គ្នា រាបៗនឹងដី គ្រប់ដណ្ដប់ដោយរោម ល្អិតពេលជាប់ទឹកជាប់ទឹកសន្សើមពណ៌ដូចឥន្ធនូ។
ផ្កា ៖ ផ្កាពណ៌ ស ឬពណ៌ផ្កាឈូក ទងវែង១០-២៥សម នៅចុងមេនប្រាំត្របក។
ផ្លែ ៖ រុក្ខជាតិដុះនៅទីវាល មានសំណើម ឬនៅរដូវដែលមានទឹកសន្សើមច្រើន។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល ប្រើស្រស់រសំងួត។
សមាសធាតុគីមី ៖ Napthaquinones, Flavonoids and Volatile oils.
វិធីធ្វើ និងប្រើប្រាស់៖
– រុក្ខជាតិទាំងមូល ប្រើស្រស់ ឬសម្ងួត។
– ក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមាន់ សួតក្តៅ ផ្តាសាយ រលាកអាមីដាល រលាកពោះវៀនតូច មួល នោមតឹង។ បុកបិទព្យាបាលបូសពង ខ្ទុះពងលើស្បែក។
– ១០-១៥ក្រាម (ស្ងួត) ដាំទឹកហូបក្នុងមួយថ្ងៃ
បញ្ជាក់ ៖ រុក្ខជាតិនេះជាប្រភេទចាប់សត្វល្អិតៗ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។