ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ញ៉ាំម្ឃុតកុំបោះសំបកចោល វាមានប្រយោជន៍ណាស់សំរាប់ព្យាបាលដំបៅ ចាស់ និងថ្មីឬអ្នកដែលមានរមាស់លើស្បែកដោយប្រការផ្សេងៗ

02-Jul-2019 11:57 AM

រូបភាព


ដោយ: Uddam

សំបកម្ឃុតមានប្រយោជន៍ណាស់សំរាប់ព្យាបាលដំបៅ ចាស់ និងថ្មីឬអ្នកដែលមានរមាស់លើស្បែកដោយប្រការផ្សេងៗ វាមានប្រសិទ្ធភាពខ្ពស់។


+វិធីធ្វើ៖យកសំបកម្ឃុតមកបុកអោយម៉ត់ រួចយកទៅលាបលើដំបៅនោះ រហូតដល់ពេលយើងងូតទឹកទើបលាងចេញ ហើយពេលល្ងាចមុនគេងមុកសំបកម្ឃុតមកលាបម្តងទៀត។

មួយវិញទៀតយើងអាចធ្វើសំបកម្ឃុតទុកប្រើថ្ងៃក្រោយទៀតបានដោយ យកសំកម្ឃុតហាន់តូចៗយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបកកុំអោយខ្យល់ចូលទុកប្រើក្រោយ ពេលត្រូវការប្រើយើងយកតែអាកុលឬស្រាសរមកលាយប្រើលាបលើដំបៅដូចមុនទៀតបាន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។