ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្លឹករងៀង មិនត្រឹមតែបន្លែដ៏ឆ្ងាញ់ពិសារ តែវាជាឱសថជួយព្យាបាលជម្ងឺមហារីកថ្លើមបានយ៉ាងពូកែទៀតផង…!!

03-Jul-2019 10:23 AM

រូបភាព


ដោយ: Uddam

ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ  វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។

សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជម្ងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។

បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិតវាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។

វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាមបំបាត់ការឈឺសន្លាក់ជាដើម។

យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។