ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ ៖ខ្ទឹង
ព្យាបាលជំងឺ៖ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក រមាស់ អង្គែ កមរមាស់ លាបឈឺឆ្អឹងឆ្អែង ឈឺក្រពះ រលាកជើងធ្មេញ
វិធីធ្វើ និងវិធីប្រើប្រាស់៖
– គ្រាប់ ប្រេងគ្រាប់ ជ័រដើម ឫស ស្លឹក ។
– ជ័រៈ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួស និងរលាក ។
– ប្រេងៈ លាបរមាស់ អង្គែ កមរមាស់ លាបឈឺឆ្អឹងឆ្អែង ។
– សំបកដើមៈ ឈឺក្រពះ និងឫសៈ រលាកជើងធ្មេញ
– ឫស និងសំបកប្រើ ១៥-៣០ក្រ ដាំទឹកផឹក។
– ជ័រ និងប្រេងសម្រាប់លាប និងរឹតខាងក្រៅ ក្នុងកម្រិតសមល្មម។
* ប្រេងប្រើលាប ជ័រ និងដើមប្រើជាម្សៅ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។