ចំណេះដឹងទូទៅ
ពោតដៃនាង(ពោតបារាំង) ជួយសំអាតជាតិពុលនៅក្នុងតម្រងនោមប្រឆាំងជម្ងឺហឺត ជួយផ្សះដំបៅក្រពះ ពោះវៀន បំប៉នទារកក្នុងគ៌ត កាត់បន្ថយជម្ងឺទឹកនោមផ្អែម…!!
រូបភាព
ពោតដៃនាង ជួយសំអាតជាតិពុលនៅក្នុងតម្រងនោមប្រឆាំងជម្ងឺហឺត ជួយផ្សះដំបៅក្រពះ ពោះវៀន
បំប៉នទារកក្នុងគ៌ត កាត់បន្ថយជម្ងឺទឹកនោមផ្អែម
១-ភេសជ្ជៈបំបាត់ជាតិពុលក្នុងតម្រងនោម៖
-យក ពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញ
-បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល១យប់
-ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។
-អនុវត្តបែបនេះរយៈពេល៧ថ្ងៃជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
២-ជួយព្យាបាលរោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។
៣-បំប៉នទារកក្នុងគ៌ត,បង្កើតគ្រាប់ឈាមក្រហម
៤-សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
៥-ជួយបង្កើនកោសិការឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត
៦-ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ
៧-កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
បើយើងពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។