កសិកម្ម
ដំណាំពោតក្រហម ប្រជាកសិករនិយមដាំស្ទើរតែទូទាំងប្រទេស ខាងក្រោមនេះជាគំនិតខ្លះៗពីបច្ចេកទេសដាំពោតក្រហម…!! (សូមចុចអាន)
រូបភាព
តម្រូវការទឹកនិងជី របស់ដំណាំពោតក្រហម
1-ពោតក្រហមមានអាយុ95-110ថ្ងៃនិងបានផល
2-ពោតត្រូវការទឹក 200-300លីត្រ/1ដើម នៃវដ្តជីវិតរបស់វា
-មុនដាំពោត ដីត្រូវមានសំណើម50-70% ជម្រៅសើម25-50cm
-វគ្គពន្លក រយះពេល4-7ថ្ងៃពោតចេញពន្លកដើមរត់ជួរ
-វគ្គលូតលាស់ ពោតអាយុ15-30ថ្ងៃត្រូវការទឹក& N,Kខ្លាំងដើម្បីលូតលាស់ដើមនិងស្លឹក។
-វគ្គដាក់តែងខ្លួន ពោតមានអាយុ30-45ថ្ងៃពោតចាប់ផ្តើមលែងដើមនិងស្លឹកខ្លាំងចាមផ្តើមក្របួចផ្កា
-វគ្គដាក់ស្នៀត ពោតអាយុ45-55ថ្ងៃ ត្រូវទឹកច្រើននិងN,ដើម្បីជួយជំរុញស្នៀតពោតរីកធំពេញលេញតាមស្រទាប់ស្លឹក
-វគ្គលូតលាស់ផ្លែ ពោតអាយុ55-70ត្រូវការទឹកនិងP,K ដើម្បីដាក់សាច់ម៉្សៅ និងក្លុយកូសធ្វើអោយមានរស់ជាតិផ្អែម ជំរុញផ្លែអោយធំ គួបផ្សំនិងការសំយោគពន្លឺព្រះអាទិត្យ ពេលព្រឹកផងដែរ។
-វគ្គផ្លែចាស់ ពោតអាយុ70-85ថ្ងៃត្រូវការទឹកនិងNPKដើម្បីជម្រុញផ្លែអោយមានម្សៅដាក់គ្រាប់ពេញផ្លែនិងមានទំងន់ឡើងពណ៌ពោតលឿងព្រឿងៗ
-វគ្គទុំ ពោតអាយុ85-95ថយកាតត្រូវការទឹកនឹងជី ដើមនិងស្លឹកពោតចាប់ផ្តើមប្រែពណ៌ពីសំបកបង្កងទៅលឿង សាច់ពោតឡើងកំហាប់ម៉្សៅរឹងឡើងពណ៌ក្រហមព្រឿងៗ
-វគ្គប្រមូលផល អាយុចាប់ពី95-110ថ្ងៃ លក់មុនគេបានថ្លៃ ប្រមូលផលច្រើនគ្នាពេកលក់បានថោក
នេះជាបទពិសោធន៌ខ្ញុំផ្ទាល់ជាង10ឆ្នាំហើយ ពេលប្រមូលផលលក់ម្តងៗគឺវាចឹង។
-ពូជស្រាលប្រមូផលបានក្រោមអាយុ100ថ្ងៃ
-ពូជធ្ងន់ប្រមូលផលលើអាយុ105ថ្ងៃ។