ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបព្យាបាលជំងឺក្អកតាមបែបធម្មជាតិដោយប្រើផ្លែក្រូចឆ្មារលឿង

09-Jul-2019 04:03 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំដែលត្រូវមាន៖
-ផ្លែក្រូចឆ្មារលឿង (៥០០ក្រាម)
-ស្ករស (៥០០ក្រាម)+របៀបធ្វើ
-ដំបូងយើងត្រូវយកផ្លែក្រូចទៅលាងទឹកឲ្យបានស្អាតល្អ រួចយកក្រណាត់ស្អាតជូតឲ្យស្ងួត
-បន្ទាប់មកធ្វើការចិតវាជាចំណិតស្តើងៗ ដោយខ្វេះគ្រាប់ចេញ(ព្រោះគ្រាប់ធ្វើឲ្យមានរសជាតិល្វីង)-យកវាដាក់ក្នុងឆ្នាំងចំហុយ រួចចាក់ស្ករសទាំងអស់ចូល
-បើកភ្លើងចំហុយ ដោយគ្មានដាក់ទឹកអ្វីទាំងអស់
-បន្ទាប់ពីចំហុយ ហើយ យើងត្រូវរកក្រឡកែវស្អាតមួយមកដាក់វាដើម្បីរក្សាទុក+របៀបប្រើ
-លាយវាមួយស្លាបព្រាជាមួយទឹកក្តៅ១កែវ
-ពិសាមុនពេលចូលគេង១កែវ និងព្រឹកព្រលឹម១កែវ**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត