ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ងាយៗដាំត្រកួនក្នុងកញ្ច្រែង ដោយចំណាយពេលតែជាង១០ថ្ងៃបានត្រកួនធម្មជាតិញ៉ាំហើយ…!!

10-Jul-2019 04:52 PM

រូបភាព


ដោយ: Uddam

១.សម្ភារៈត្រូវមាន

-កញ្ច្រែងដែលមានកម្ពស់ប្រមាណ ១តឹក

-ផើងធុងឬកេសស្នោរដែលអាចដាក់កញ្ច្រែងចូលបាន​កម្ពស់ប្រមាណ ៣តឹក

-អេប៉ុងសម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន

-ទឹកស្អាត

-គ្រាប់ត្រកួន។

២.វិធីលាយទឹកជី-យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចយកហាលថ្ងៃ ៣ថ្ងៃ

-យកទឹកនេះ១លីត្រលាយជាមួយទឹក១០លីត្រ សម្រាប់ដាំ។

៣.វិធីដាំ-ត្រាំគ្រាប់ត្រកួនរយៈពេល ១យប់

-ដាក់អេប៉ុងឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ

-ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់ ១តឹកទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

-រយៈពេល ២-៣ថ្ងៃ ក្រោយមកវានឹងចាប់ផ្តើមដុះ។

-រយៈពេលប្រមាណ២-៣សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែ

បានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិដោយគ្មានជាតិគីមីសម្រាប់ទទួលទាន៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។