ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីងាយៗដើម្បីបណ្តុះកូនអំពិលទុកកាត់ធ្វើម្ជួរ ឬទុកដាំដោយខ្លួនឯង…!!

11-Jul-2019 11:41 AM

រូបភាព


ដោយ: Uddam

១-​ការរៀបចំ​បណ្ដុះ​គ្រាប់​
​យក​អំពិល​ទុំ​មក​បកសំបក​ចេញ សំដិល​ថ្ងៃ រួច​យកមក​ប្រលេះ​គ្រាប់​ចេញ​ឲ្យ​ស្អាត ។ យក​គ្រាប់អំពិល​ទៅ​ហាល​សំដិល​ថ្ងៃ ១ ទៅ ២​ថ្ងៃ បន្ទាប់មក​យក​គ្រាប់អំពិល​មក​ផ្អាប់​មួយ យប់ ទើប​យក​គ្រាប់អំពិល​ទៅ​បណ្ដុះ ។​

២-​ការរៀបចំ​ដី​
​កាប់​ដី​ហាលថ្ងៃ​រយៈពេល២​ទៅ​៣​ថ្ងៃ បន្ទាប់មក​យក​លាមក​សត្វ​មក​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ជ្រុំដី​លើក​ជា​រង​រួច​យក​គ្រាប់​ទៅ​កប់​ដាំ និង​លុប​ដី​ស្ដើងៗ​ពីលើ និង​កុំ​ឲ្យ​ញឹក​ពេក បន្ទាប់​គឺ យក​ដី​លុប​ពីលើ​ឲ្យ​ជិត ។ ស្រោច​ទឹក​ពីលើ​ឲ្យ​ជោគ​មួយថ្ងៃ​ម្ដង​ទៅ​ពីរដង តាម​លក្ខណៈ អាកាសធាតុ។ក្រោយពី​បណ្ដុះ​កូន​បាន​រយៈពេល​ពី ៤​ទៅ​៥​ថ្ងៃ​គ្រាប់​នឹង​ដុះ​ពន្លក​ចេញ​សន្លឹក២។​

៣-​ការប្រមូល​ផល​
​ក្រោយពី​កូន​អំពិល​ដុះ​បាន​អាយុ ១០​ថ្ងៃ​ឡើងទៅ គឺអាច​ចាប់ផ្ដើម​កាត់​ស្លឹក​យកមក​បរិភោគ បាន ។ ការប្រមូល​ផល​ត្រូវធ្វើឡើង​ដោយ​ប្រើ​កន្ត្រៃ មិនត្រូវ​យកដៃ​បេះ​ទេ ពីព្រោះ​កូន​អំពិល នៅ​តូច​ងាយ​នឹង​រលើង​គល់​ផុតពី​ដី និង​អាច​បណ្ដាល​ឲ្យ​ងាប់​ដើម និង​អាច​ប្រឈម​នឹង​ការកើត មេរោគ​ផ្សិត​ក៏មាន ។ ចំណាំ បើសិន​កូន​អំពិល​មាន​អាយុ​ចាប់ពី ៣០​ថ្ងៃ​ឡើង គឺ​ការប្រមូល ផល​អាច​ប្រើ​ដៃ​ក៏បាន មិនមាន​បញ្ហា​ដល់​ការលូតលាស់​ឡើយ ។​

​សរុបមក បច្ចេកទេស​សំខាន់ៗ​ក្នុងការ​បណ្ដុះ​កូន​អំពិល​មាន​៖
– យក​គ្រាប់អំពិល​ហាល​សំដិល​ថ្ងៃ​រយៈពេល ១-២​ថ្ងៃ រួច​ត្រាំ​ទឹក​៣​យប់ ស្រង់​ផ្អាប់ ១​យប់ ទើប​យកទៅ​ដាំ​
– រៀបចំ​ដី​ដោយ​លើក​ជា​រង និង​រោយ​ជី​កំ​ប៉ុស្តិ៍​កប់​ចូលក្នុង​រង​

– យក​គ្រាប់​កប់​ដាំ​រាក់ៗ និង​ព្រាច​ដី​ស្ដើងៗ​ពីលើ​
– ថែទាំ​ស្រោច​ទឹក​បោចស្មៅ​ជាប្រចាំ ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។