ឱសថបុរាណធម្មជាតិ
សូមចំណាំស្មៅពុកមាត់ឆ្មាអោយបានច្បាស់…! ខាងក្រោមនេះជាផលប្រយោជន៍ដែលចាស់បុរាណយកស្មៅនេះមកប្រើសំរាប់ព្យាបាលជំងឺ…!!
រូបភាព
++ផ្នែកប្រើប្រាស់៖-រំលាយស្លេស បំបាត់ក្អកហត់ ផ្សះបន្ទន់លាមក រលាកទងសួត រលាកសួត។ កំរិតប្រើ៖(ស្ងួត)15g-30gក្នុង១ថ្ងៃ(ស្ងោរផឹក)។
-ព្យាបាលរាគមួល និងឈាមច្រមុះ។ កំរិតប្រើ៖(ស្ងួត)30g-60gដាំជាមួយទឹក៤កែវ រួចរំងាស់យកត្រឹម២កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។
-ព្យាបាលការរលាក៖នៅពេលដែលអ្នកទទួលរងការរលាក អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។
-ព្យាបាលជម្ងឺស្បែក៖នៅពេលដែលស្បែករបស់អ្នកមានភាពរមាស់ អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។
-ការព្យាបាលជំងឺក្អួតមានឈាម៖ដោយយកស្លឹកស្រស់មួយក្តាប់ដៃ ដាំជាមួយទឹក២កែវ រួចរំងាស់យកត្រឹម១កែវ ទុកឲ្យត្រជាក់ផឹក២ដងក្នុងមួយថ្ងៃ(ម្តងកន្លះកែវ អាចលាយស្កសរបន្តិចក៏បាន) ព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។
-ដើមនិងស្លឹកដាំទឹកហូបអាចព្យាបាលជំងឺលើសឈាម បានយ៉ាងពូកែ។
-ពេលសត្វឆ្មាឈឺ យើងអាចយកយកស្លឹកវាពូតយកទឹកអោយឆ្មាផឹក នឹងបានជាសះស្បើយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕