ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

បងប្អូនមានដឹងទេថា! ការទទួលទានទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹកផ្តល់អត្ថប្រយោជន៍យ៉ាងណានោះចំពោះសុខភាពរបស់អ្នក

12-Jul-2019 05:41 PM

រូបភាព


ដោយ: Uddam

តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ហៗ ជារៀងរាល់ព្រឹក? ចំលើយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង ! មានមនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការទទួលទានកាហ្វេ ឬតែ ជារៀងរាល់ព្រឹក ប៉ុន្តែតើវានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកកែទម្លាប់របស់អ្នកមកជាការទទួលទានទឹកក្តៅឧណ្ហៗជំនួសវិញនោះ​? ការពិតណាស់ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក គឺមានអត្ថប្រយោជន៍ជាច្រើន ដូច្នេះហើយអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយការទទួលទឹកក្តៅឧណ្ហៗ ១កែវ ជារៀងរាល់ព្រឹក។ ខាងក្រោមនេះជាហេតុផល ដែលអ្នកគួរតែទម្លាប់មកទទួលទានទឹកក្តៅឧណ្ហៗ៖

១.ធ្វើឲ្យចលនាឈាមរត់បានល្អ
ទឹកក្តៅឧណ្ហៗជួយអ្នកកំចាត់ជាតិពុល និងធ្វើឲ្យចលនាឈាមរបស់អ្នករត់បានប្រសើរឡើងវិញ។

២.ជួយសម្អាតប្រព័ន្ធរំលាយអាហាររបស់អ្នក
ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ ​នឹងជួយអ្នកកំចាត់ជាតិពុល ហើយជួយបង្កើនការរំលាយអាហារផងដែរ។ ព្រោះការទទួលទានទឹកត្រជាក់​ បន្ទាប់ពីទទួលទានអាហារធ្វើឲ្យកកជាតិខ្លាញ់ និងបង្កើតឲ្យមានស្រទាប់ខ្លាញ់នៅក្នុងក្រពះរបស់អ្នក។ ប្រសិនបើអ្នកចង់ឲ្យការរំលាយអាហាររបស់អ្នក​ប្រសើរឡើង អ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្តៅឧណ្ហៗ។

៣.ជួយកាត់បន្ថយអាការៈឈឺចាប់
ទឹកក្តៅឧណ្ហៗ គឺត្រូវបានគេចាត់ទុកថាជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកបន្ថយការឈឺចាប់ពេលមករដូវ។ ទឹកក្តៅឧណ្ហៗនឹងជួយសំរាលសាច់ដុំ និងបន្ធូរបន្ថយការរមួលក្រពើរបស់អ្នក។

៤.ជួយដល់ការទល់លាមក
អ្នកប្រហែលជាទទួលរងនូវការទល់លាមក និងរមួលក្រពះជាញឹកញាប់ ពីព្រោះតែសរីរាង្គរបស់អ្នកខ្វះជាតិទឹក។ ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ រាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក ហើយធ្វើឲ្យមុខងារនៃសរីរាង្គរបស់អ្នកធ្វើការបានត្រឹមត្រូវផងដែរ។

៥.ជួយដល់ការសម្រកទម្ងន់
ប្រសិនបើអ្នកសាកល្បងនូវរបបអាហារផ្សេងៗ អ្នកត្រូវដឹងថាទឹកក្តៅឧណ្ហៗអាចជួយអ្នកបាន។ ទឹកក្តៅឧណ្ហៗ បង្កើនសីតុណ្ហភាពក្នុងរាងកាយ ជួយបង្កើនល្បឿនការរំលាយអាហាររបស់អ្នក និងដុតបំផ្លាញកាឡូរីបានផងដែរ។

៦.កាត់បន្ថយភាពចាស់
មនុស្សជាច្រើនភ័យខ្លាចការមកដល់នៃភាពចាស់។ រឿងល្អដែលអាចជួយអ្នកបាន គឺទឹកក្តៅឧណ្ហៗ។ ជាតិពុលធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់ ដូច្នេះទទួលទានទឹកក្តៅឧណ្ហៗ អាចជួយកំចាត់ជាតិពុលបាន។ ទឹកក្តៅឧណ្ហៗក៏អាចធ្វើឲ្យការបត់បែននៃស្បែករបស់អ្នកកាន់តែប្រសើរឡើង៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សម្រួលអត្ថបទដោយ៖ ស្រីពៅ