ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

អត្ថបទជំនួយសម្រាប់បងប្អូនមានបំណងចិញ្ចឹមគោ…!!

15-Jul-2019 11:39 AM

រូបភាព


ដោយ: Uddam

I.ការជ្រើសរើស​ពូជ:​

១.ការជ្រើសរើស​ពូជ​គោ:ជាទូទៅ​កសិករ​របស់​យើង​ចិញ្ចឹម​គោ​គឺ ដើម្បី​ទុក​ភ្ជួររា​ស់និង​អូស​ទាញដូច្នេះ​ការជ្រើសរើស​គឺត្រូវ​ផ្អែក​លើ​សមត្ថភាព​ភ្ជួរ​រាស់ អូសទាញ​នេះឯង។​​
​+អំពី​រូបរាង:​

-គោ​ឈ្មោល:មាឌ​ធំមាន​លំនឹងខ្ពស់​មុខទាប​ក្រោយរហ័សរ​ហួនស្លូត។​ ​
​-គោ​ញី:មាឌ​ល្មម រហ័សរ​ហួន ស្លូត។​ ​

២.របៀប​បង្កាត់​ពូជ:​​ត្រូវ​ជ្រើសរើស​រក​បា​ល្អ ដែល​នៅក្នុង​ភូមិឬក្នុង​ឃុំ​យើង​មាន​កាលណាមេគោ​រក​ឈ្មោល​យើង​យក​បា​ណា​ដែល​យើង​ពេញចិត្ត ដែល​ក្នុង​តំបន់​ជិត​នោះ​មាន ឬ​ក៏​ប្រើ​វិធី​បង្កាត់​ដោយ​សិប្ប​និមិត្ត ជ្រើស​យក​ ​ទឹកកាម​បា​ដែល​យើង​ស្រឡាញ់​ចូលចិត្ត​មក​បង្កាត់នោះ​នឹង​បាន​កូន​ល្អតាម​ការចង់បាន។​

​II.ការផ្តល់​ចំណីអាហារនិងការ​ថែ​រទាំ:​ ​

+ចិញ្ចឹម​គោ​ឈ្មោល :​
​-ការផ្តល់​ចំណី:រដូវរ​កញីឈ្មោលត្រូវ​បង្កើន​ចំណី​ពី១០-២០% ក្នុង ១ថ្ងៃប្រៀប​នឹង​​របប​ធម្មតា ។​​ ​
-អោយ​ស៊ី​បន្ថែម​កន្ទក់ពន្លក​ស្រូវអំបិល(៣​គ​ក្រចំបើង+០.៥ គ​ក្រពន្លក ស្រូវ+១.៥០គ​ក្រកន្ទក់​ម៉ត់+៦០​ក្រាម​អំបិលក្នុង​គោ ១ ក្បាល)។​


​+ការ​ថែ​រទាំ :​-ខែ​ក្តៅ​ត្រូវ​ឧស្សាហ៍​មុជទឹក និង​លែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​សេរី​ ​
​-ខែ​ភ្លៀង​បន្ថយ​ពេលវេលា​លែង​ឲ្យ​វា​ដើរ​រកស៊ី​ ​
​-ត្រូវ​ពិនិត្យមើល​ក្រចកជើង​វា​រាល់ថ្ងៃក្នុង​១​ឆ្នាំត្រូវ​ចិត​ក្រចក២-៣ ដង ​
​-ចាប់ពី​អាយុ៨-១០ខែត្រូវ​ខ្លុះ​ច្រមុះដើម្បី​ងាយស្រួល​ដឹក​វា។​ ​
​ចំពោះ​គោ​ឈ្មោ​អាច​ឲ្យ​ពាក់​ញី​ក្នុង​អាយុ១៨–២៤ ខែ។ប្រើប្រាស់​មាន​ប្រសិទ្ធិភាព​ល្អគឺ​ក្នុង​ ​ចន្លោះ​ពី២-៦ឆ្នាំ។​


​+ចិញ្ចឹម​គោ​ញី:​
​-ចំពោះ​គោ​ញី​ចាប់ផ្តើម​រក​ឈ្មោល​លើកដំបូង​អាយុ ១៨-២៤ ខែ​ ​
​-រដូវ:២១ថ្ងៃ​ ​
​-រយៈពេល​ផើម:២៨០-២៨៥ថ្ងៃ​


+ការផ្តល់​ចំណី:ត្រូវ​ថែទាំ​មេគោ​ផើម​ឲ្យបាន​ហ្មត់ចត់ មិន​ត្រូវឲ្យវា​ធ្វើការ​ហួសកម្លាំង​ទេ​។​​ពេល​កើតកូន​ត្រូវ​ឲ្យ​ស៊ី​ស្មៅ​ខ្ចី បន្ថែម​កន្ទក់ម្សៅ​ត្រីអំបិល(៥០​ក្រាម​ក្នុង​គោ ១​ក្បាល ក្នុង​មួយ​ថ្ងៃ ) ។​ ​ ​
+ការថែទាំ:-មុនពេល​កើត:​ឲ្យ​មេគោ​សំរាក​ពី​ការងារ១-២ខែ​មុន​ពេល​កើត​ ​ ​
-អោយ​ស៊ី​ស្មៅ​ខ្ចី​ ​ ​
-ក្រោល​ត្រូវ​ស្អាតបាត ស្ងៀមស្ងាត់​


+ពេល​កើត:ជាទូទៅ​ការបង្កើត​កូន​របស់​មេ​គោមិនសូវ​មាន​បញ្ហា​ទេលើកលែងតែ​ក្នុង​ករណី​ដែល​មេ​ពិបាក​ ​កើត​ដោយ​សារ​កូនភ្លោះឬក៏​កូន​ក្នុង​ពោះ​ឋិត​ក្នុង​ស​ភាពមិនធម្មតា។ពេល​កើត​ភ្លាម​ត្រូវយក​ចំបើង​ជូត​ទឹក​រំអិល​ឲ្យ​កូនគោ​ឲ្យបាន​ស្អាត រួច​ហើយ​ទុក​ឲ្យ​មេ​វាលិឍ។ឲ្យ​មេគោ​ផឹក​ទឹកអំបិលឬក៏​ទឹកតែ​លាយ​ស្រា​(ទឹកតែ១​លីត្រ+ស្រា១០សា្លប​ព្រាបា​យ)តាម​ធម្មតា​សុក​ធ្លាក់​អស់​ក្នុង​ចន្លោះ​ពេល​ពី៤-៦ ម៉ោង។​


​+ក្រោយពេល​កើត: ​​យក​ទឹក​ក្តៅ​អ៊ុនៗលាយ​អំបិល​លាង​ទឹក​សំអាត​ដោះយោ​នីនិង​ម្តុំ​គូទខាងក្រោយ។​ ​
​-កើត​បាន ១ ម៉ោង​ត្រូវ​ឲ្យ​កូនគោ​បៅដោះ​ ​
​-ឲ្យ​មេគោ​ស៊ី​ស្មៅ​ខ្ចី ស៊ី​បបរ ឬក៏​ចំណី​ណា​ដែល​ស្រួល​រំលាយ​ ​
​-ឲ្យ​មេគោ​សំរាក ១​ខែ ក្រោយពេល​បង្កើតកូន រួច​ហើយ​ឲ្យធ្វើ​ការស្រាលៗជា​បណ្តើរៗ។​ ​


​៣.ការ​ចិញ្ចឹម​កូន​គោ:-ឲ្យ​កូន​គោបៅ​ទឹកដោះ​ដំបូង​ភ្លាម ក្រោយពេល​វា​អាច​ងើបឈរ​បាន។​ ​
​-ក្នុង១០ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​កូន​គោបៅ​ឲ្យបាន​ឆ្អែត​គ្រប់គ្រាន់​ ​ ​
-មិន​ត្រូវ​លែង​កូន​គោ ឲ្យ​ដើរ​តាម​មេ​វា​ទេ​ ​ ​
-ចាប់ពី​អាយុ១ខែ​ត្រូវ​បង្កាត់កូន​គោ​ឲ្យ​ចេះ​ស៊ី​ស្មៅ​ខ្ចី​ ​
​-អាច​ផ្តាច់ដោះ​កូន គោ​ក្នុង​អាយុ៥-៦ខែ​


​៤.ចិញ្ចឹម​គោ​ភ្ជួរ​រាស់អូសទាញ:​ ​
ក​-ការផ្តល់​ចំណី:បើ​ឲ្យ​គោ​ធ្វើការ​ពេញ១ថ្ងៃ​ត្រូវ​ឲ្យ​វា​ស៊ី៣ពេលព្រឹកថ្ងៃត្រង់ និង​យប់។​ត្រឡប់មក​ពី​ធ្វើការ មិន​ត្រូវ​ឲ្យ​ស៊ី​ភ្លាម​ទេ​ត្រូវ​ឲ្យ​វា​សំរាក លាង​ទឹក​សំអាត​ខ្លួនប្រាណ​ឲ្យ​វា រួចហើយ ៣០ ​នាទី​ក្រោយ​ឲ្យ​ផឹកទឹក លាយ​អំបិល (១០​ក្រាម​ក្នុង​ទំងន់ ១០០ គ​ក្រ​) រួច​ហើយ​សឹម​ឲ្យ​ស៊ី ។ ខែ​ក្តៅ ធ្វើការ​ ​ហើយ​មិន​ត្រូវ​ឲ្យ​គោ​ផឹកទឹក​ភ្លាម​ទេ ត្រូវ​ឲ្យ​វា​សំរាក ១៥-២០ នាទី សិន​សឹម​ឲ្យ​វា​ផឹកទឹក ។ ត្រូវ​ឲ្យ​គោ​ផឹក​ ទឹកស្អាត ២០-៣០លីត្រ។​


ខ​-ការថែទាំ :​-ក្រោយពេល​ភ្ជួរ​រាស់​រួច​ត្រូវ​ច្របាច់​ស្មា​ឲ្យ​វា​ ​
​-លាង​ទឹក​ឲ្យ​វា​រាល់ថ្ងៃ ក្រោយ​សំរាក​ពី​ការងារ ៣០ នាទី​ ​
​-បើ​ភ្ជួរ​ពេញ​មួយ​ព្រឹក ត្រូវ​ឲ្យ​សំរាក​ពី​រដង​ម្តង​ពី ២០-៣០ នាទី​ ​
​-បើ​ភ្ជួរ​រាស់​ជាប់​គ្នា៥-៦ថ្ងៃ គួរ​ឲ្យ​សំរាក១ថ្ងៃ​ ​
​-ក្នុង​រដូវ​ភ្ជួរ​រាស់​ខ្លាំង បើ​ឃើញ​សុខភាព​វា​ទ្រុឌទ្រោម​ត្រូវ​ឲ្យ​សំរាក ៣-៤​ថ្ងៃ បំប៉ន​ស្មៅ​ខ្ចី​ ​កន្ទក់ បបរ ។ ល​។​

​ ​
៥.ចិញ្ចឹម​គោ​សាច់:
ចែកជា៣តំណាក់កាល :
ក​-តំណាក់កាល​បៅដោះ:គឺ​ចាប់ពី​ពេល​កើត​រហូតដល់​អាយុ៦ខែ​​
​-ក្រោយពេល​កើត គប្បី​ជូត​សំអាត​កូន​ឲ្យ​ស្អាត រួច​ហើយ​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ ​ ​
-អាយុ២ខែឲ្យ​ស៊ី​ស្មៅ​ខ្ចី​​​-អាយុ៤ខែឲ្យ​ស៊ីកន្ទក់ចុង​អង្ករកាក​សណ្តែកម្សៅ​ត្រី


​ខ​-ពី​អាយុ៧-២១ខែ:​អោយ​ស៊ី​បន្ថែម​ជាតិ​អុយ​រ៉េ(​តែ​មិនឲ្យ​លើស​ពី ២៥​ក្រាមក្នុង​ទំងន់​សត្វ១០០​គ​ក្រ​ក្នុង១​ថ្ងៃ​) ហើយ​ត្រូវ​ចែក​ជា​ពីរ​ពេល។ដើម្បី​កុំ​ឲ្យ​ពិបាកត្រូវ​គ្រៀវ​កូនគោ​ក្នុង​អាយុ១ឆ្នាំ។​ ​
​គ​/ ពី​អាយុ ២២-២៤ ខែ:​-រដូវក្តៅ លែង​ឲ្យ​ស៊ី​សេរី​លើ​វាលស្មៅ យប់​ឲ្យ​ស៊ី​បន្ថែម​ស្មៅ​ខ្ចី ចំបើង ស្មៅ​ស្ងួត ។​ ​
​-រដូវភ្លៀង មិន​ត្រូវ​ឲ្យ​គោ​នៅ​កណា្ត​ល​ភ្លៀង​យូរពេក​ទេ ត្រូវមាន​ស្មៅ ចំបើង បង្ការ​ទុក​ឲ្យ​គោ​ ​ស៊ី ។ ឲ្យ​ស៊ី​បន្ថែម កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ។​

 

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។