ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បទពិសោធន៍​ដាំ​ដំណាំ​ត្រប់វែង​ឲ្យបាន​ផ្លែ​ច្រើន​….!!

15-Jul-2019 12:24 PM

រូបភាព


ដោយ: Uddam

1.​ការរៀបចំ​ដី​សម្រាប់​ដាំ
​ ផ្ទៃ​ដី​ដាំ​ត្រប់វែង​របស់​គាត់​មាន​ទំហំ៤០០ម៉ែត្រការ៉េ(​ទ​ទឹក៥ម៉ែត្រនិង​បណ្តោយ៨០ ម៉ែត្រ​)។គាត់​បាន​ភ្ជួរ​រាស់​ដី​រយៈពេល២-៣សាធ្វើយ៉ាងណា​ឲ្យ​ដី​ម៉ដ្ឋ និង​អស់​ស្មៅបន្ទាប់មក​គាត់​បាន​កាប់​រណ្តៅ​សម្រាប់​ដាំ​ត្រប់ ​ដែល​មាន​គំលាត​ពី​គុម្ព​មួយ​ទៅ​មួយ ៥ តឹក។នៅក្នុង​រណ្តៅ​និមួយៗ គាត់​បាន​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត​រណ្តៅ រួច​ស្រោច​ទឹក​

រណ្តៅ​នោះ​ឲ្យ​សើម​ល្មម ទើប​ដក​កូន​ត្រប់​ពី​ថ្នាល​សាប​មក​ដាំ។កូន​ត្រប់​ដែល​គាត់​បាន​ដក​មក​ដាំ​មាន​កំពស់១ តឹក។ការដាំ​ជ្រើសរើស​តែ​កូន​ត្រប់​ដែល​ថ្លោស និង​មាន​សុខភាព​ល្អ។
2.ការថែទាំ​៖ក្រោយ​ពេល​ដាំ​បាន​រយៈពេល១អាទិត្យគាត់​បាន​ចាប់ផ្តើម​ជ្រុំជើងនិង​ស្រោច​ជី​ទឹក(​ទឹក​ជី​ផ្សំ​ពី​ទឹកនោមគោ​មនុស្សនិង​កូន​ត្រី​ដែល​គាត់​ត្រាំ​ទុក​)គាត់​ស្រោច​រយៈពេល១អាទិត្យ​ម្តងដើម្បី​ជួយ​ឲ្យ​កូន​ត្រប់​លូតលាស់​លឿន។

ក្រោយ​ពេល​ដាំ​បាន២អាទិត្យ គាត់​ចាប់ផ្តើម​ដាក់​ជីលា​មក​គោនិង​ជី​លាមក​ជ្រូក​ពុកផុយ(​ដាក់​នៅ​ចន្លោះ​ជួរ​)កប់​បញ្ចូល​ទៅក្នុង​ដី។ជី​ទឹក​គាត់​បន្ត​ស្រោច​រហូតដល់​ពេល​ប្រមូល​ផល។​
​ ​នៅ​ពេល​ត្រប់ចាប់ផ្តើម​ក្តឹប គាត់​កាត់​ស្លឹក​ត្រប់​ចាស់ៗ​ចោល​ដើម្បី​ឲ្យ​ជីជាតិ​ស្រូប​មក​នៅ​លើ​ផ្លែ។ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ទុក​ស្លឹក​ច្រើន​ធ្វើឲ្យ​ពន្លឺ​ចូល​មិន​គ្រប់គ្រាន់ ការលូតលាស់​របស់​ត្រប់​ចុះខ្សោយ។​


3.​ការប្រមូលផ​ល
​ក្រោយ​ពី​ដាំ​បាន​រយៈពេល១ខែ​កន្លះត្រប់​អាច​ប្រមូល​ផល​បាន។ការប្រមូល​ផល​គឺ​គាត់​បេះ​រាល់ថ្ងៃ​ដោយ​ក្នុង​មួយ ថ្ងៃ បេះ​បាន​ផ្លែ​ត្រប់​ចំនួន​ពី ២០-៣០គីឡូក្រាម។ ​
4.​ការជ្រើសរើស​ពូជ និង​ទុក​ពូជ​


​​ក្នុងការ​ទុក​ពូជ គាត់​បាន​រើសយក​ផ្លែ​ត្រប់​ណា​ដែល​មាន​ផ្លែ​ធំ វែង ជា​ផ្លែ​លើក​ទី២ដើមរបស់​វា​មាន​សុខភាព​ល្អ(​គ្មាន​ជំងឺ​)រក្សាទុក​នៅ​ដើម​រហូត​ដល់​ផ្លែ​ចាស់​ល្អ ទើប​បេះ​យក​មក​ពុះ​យក​គ្រាប់​ចេញ រួច​លាង​ស្រង់​យក​ទៅ​ហាលថ្ងៃ​រយៈពេល ២ ទៅ ៣ ថ្ងៃ(​ហាល​ឲ្យ​ស្ងួត​)ទើប​យក​ទៅ​ចង​ប្រយួរ​ក្រោម​ផ្ទះ​ក្នុង​ម្លប់​ដែលមាន​ខ្យល់​ចេញចូល​បានល្អ។​


5.​ចំណាប់អារម្មណ៍​៖​លោកពូ​មានប្រសាសន៍ថា ដោយសារ​គាត់​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ធ្វើឲ្យ​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់ ជាពិសេស​ដំណាំ​ត្រប់​របស់គាត់ មិនបាន​ប្រើ​ជី និង​ថ្នាំពុល​គីមី​ឡើយ។លោកពូ​បន្តទៀតថា ជី​ធម្មជាតិ ជាពិសេស​ជី​ទឹក មិន​ត្រឹម តែ​ធ្វើឲ្យ​ដំណាំ​លូតលាស់​ល្អ​ទេ វា​អាច​ធ្វើឲ្យ​សត្វល្អិ​តមិន​ហ៊ានម​កជិត​ទៀតផង ។​


​សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ត្រប់​មាន​:
​-ការរៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់ និង​ហាល​ឲ្យ​ស្ងួត​
​-កាប់​រណ្តៅ​ប្រើ​ជី​ទ្រាប់​បាត​ដាក់​នៅ​បាត​រណ្តៅ និង​ដាក់​នៅ​ចន្លោះ​ជួរ​


​-ប្រើ​ជី​ទឹក​ស្រោច​បំប៉ន ១ អាទិត្យ​ម្តង រហូត​ដល់​ប្រមូល​ផល
​-ថែទាំ​ស្រោច​ទឹក ១ ថ្ងៃ ២ ដង និង​បេះ​ស្លឹក​ចាស់ៗ នៅ​ផ្នែក​ខាងក្រោម​ចោល​
​-ទុក​ពូជ ដោយ​ជ្រើសរើស​ផ្លែ​លើក​ទី ២ ធំវែង និង​មិន​មាន​ការបំផ្លាញ​ពី​ជំងឺ​សត្វល្អិត៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។