ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផលប្រយោជន៍របស់ម្លូ ដែលចាស់ៗបានយកមកប្រើតាំងពីបុរាណមក…!!

18-Jul-2019 11:55 AM

រូបភាព


ដោយ: Uddam

ម្លូជាប្រភេទរុក្ខជាតិវារតោង មានអាយុរស់បានយូរឆ្នាំ។ ស្លឹករបស់វាមានក្លិនពិសេសដោយឡែក រសជាតិចត់ និងហិរតិចៗក្រៅពីប្រើសម្រាប់ស្ដ្រីចាស់ៗហូបទំពាលេងគេអាចប្រើប្រាក់ស្លឹកធ្វើជាឱសថសម្រាប់ព្យាបាលរោគមួយចំនួនដូចជា៖


-កម រមាស់ រលាក សត្វទិច ឬខាំ៖យកស្លឹកម្លូស្រស់បុកបុកបំពោក ឬពូតយកទឹកលាប
-ព្យាបាលហើមពោះ គ្មានកម្លាំងនោម ៖ ប្រើស្លឹកម្លូស្រស់បុកឱ្យល្អិតលាយស្រាបន្តិច រួចលាយបំពោក រឺតតិចៗលើពោះ និងក្រោមផ្ចិត
-ព្យាបាលឈឺ.ក ពងមាត់ បៀមពេលឈឺអញ្ចាញធ្មេញ លាងភ្នែក ៖ យកស្លឹកម្លូស្ងោរយកទឹកបៀម ខ្ពុរមាត់ និងលាងភ្នែក ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕