ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វល្លិ៍ប្រដៅពពែ រុក្ខជាតិឱសថ ជួយរំលាយអាហារ បញ្ចុះទឹកនោម ទឹកនោមផ្អែម សំលាប់មេរោគ

18-Jul-2019 05:13 PM

រូបភាព


ដោយ: Uddam

លក្ខណៈរុក្ខជាតិៈ ជារុក្ខជាតិវល្លិ៍ឈើ ស្លឹកទល់ទង រាងដូចផ្លែលំពែង អាចមានទំហំបណ្តោយ4,5-12cm និងទទឹងពី 2-4 cm។ ផ្កា មានពណ៌សរ បែកចេញជា៥។ ដើម មានរាងមូល មែកដុះចេញពីប្រគៀបស្លឹក។ មានដុះក្នុងព្រៃ ស្រោង តំបន់ភ្នំនិងជារុក្ខជាតិប្រទាល់ក្រោមនៅកម្ពុជា។

Image may contain: plant, nature and outdoor

ផ្នែកប្រើប្រាសៈ ស្លឹក ផ្កា ផ្លែ និងឫស មានរស់ជាតិ ជូរលាយចត់ ចំពោះស្លឹកខ្ចី។ 3-សមាធាតុគីមីៈ មិនទាន់មានឯកសារ ណាបញ្ជាក់នៅឡើង (ជ័រច្រើន Tannin)

Image may contain: plant and nature
វិធីព្យាបាលៈ ស្លឹក ផ្កា ផ្លែ ប្រើសំរាប់រំលាយអាហារ បញ្ចុះទឹកនោម ទឹកនោមផ្អែម សំលាប់មេរោគ។ឫស ស្ងោរផឹកសំរាប់ព្យាបាលប្រព័ន្ធដំរងនោម គ្រុន និងរដូវមិនទៀង។ រុក្ខជាតិទាំងមូល ក្រៀមឆុង រឺស្ងោរ ជាថ្នាំលើកកំលាំង។ ស្លឹកខ្ចីអាចយកមកធ្វើបន្លែស្លរម្ជូរហូបបាន។

Image may contain: plant, nature and outdoor

កំរិតប្រើៈ មិនលើសពី 1ក្រាម សំរាប់ 1គីឡូក្រាមនៃទំងន់ខ្លួន។

Image may contain: plant, nature and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។