ឱសថបុរាណធម្មជាតិ
រូបភាព
ត្បាល់កិន(ABUTILON INDICUM MALVACEAV)
ផ្នែកដែលប្រើប្រាស់៖ស្លឹក,ឫស,សំបក,គ្រាប់,ផ្លែ
ការប្រើប្រាស់ជាឱសថ៖ដើមត្បាល់កិនព្យាលបាល របួសនិងសន្លាក់ឆ្អឹង។គេយកអង្ករដំណើបបុកលាយស្លឹកត្បាល់កិនដែលមានជាតិស្អិតអន្ធិលសម្រាប់ធ្វើជាថ្នាំបិតបំពោក។គ្រាប់វាមានលក្ខណៈបន្ទន់លាមកនិងជំនួយកម្លាំងភេទ តាមពួកជនជាតិចិននៅកម្ពុជា។ស្លឹកប្រើជាថ្នាំ បំបាត់រោលក្រហាយក្នុងបំពង់ក ធ្វើឱ្យនោមច្រើន ជាថ្នាំកែរោគសួត និងស្ងប់អារម្មណ៍។
គ្រាប់កាត់ស្លេសបំបាត់ភាពរោលក្រហាយខាងក្នុងដាំផឹកព្យាបាលឬសដូងបាត។ស្លឹកឬសឆុងផឹកព្យាបាលគ្រុនក្ដៅរោគសួតប្រមេះទឹកបាយរលាកបង្ហូរនោមរលាកផ្លោកនោមរលាកផ្លោកនោមរ៉ាំរ៉ៃ។
ស្លឹកដាំរម្ងាស់ បៀម លាងមាត់បំបាត់ឈឺធ្មេញ និងផឹកព្យាបាលរលាកផ្លោកនោម។ផ្កានិងស្លឹក ប្រើលាបផ្ទាល់លើបូសនិងដំប៉ៅតាមការស្រាវជ្រាវថ្មីៗនេះដើមត្បាល់កិនមានប្រសិទ្ធភាពបំបាត់ការឈឺចុកចាប់យ៉ាងសំខាន់។
ដើមត្បាល់កិនជាចុល្លព្រឹកមានកំពស់០.៨-១.៥ ម៉ែត្រ។ស្លឹកធ្មេញរណាខាងចុងរាងខ្ចីស្រួចខាងគល់រាងបេះដូង។កញ្ចុំផ្កាពណ៌លឿង។
++ឯកសារយោង៖រុក្ខជាតិឱសថកម្ពុជា
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។