ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រុក្ខជាតិដើម​ប្រង់អាចប្រើជាថ្នាំពុលផង និងថ្នាំព្យាបាលផង…!!

20-Jul-2019 10:38 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិដើម​ប្រង់ ជា​ឈ្មោះប្រទាលមួយ​ពួក មាន​ធាងរឹង ស្លឹករឹងល្អិត ហើយ​មើម​មាន​ជាតិ​ពុល​​ និង​ជា​រុក្ខជាតិ​ដាំ​លំអរតែ​នៅ​តំបន់​ក្តៅវា​មាន​អាច​មាន​កំពស់​រហូត​ដល់​៤ម៉ែត្រមាន​ដើមញីនិង​ឈ្មោលដែល​មាន​ផ្កាខុស​គ្នា។ហើយ​រុ​ក្ខ​ជាតិ​ប្រង់​ដុះ​អម​ដើម​​ព្រិច(ឬស្សី​ព្រិច​)​និង​ដើម​មួយ​ចំនួន​ទៀត​រុក្ខជាតិ​នេះ​មាន​មើម​ដូច​ទៅនិង​ក្ដួច​ដែ​រ មាន​ឫស​ស្ញែរ​ដុះ​តាម​មើម​តែ​វា​គ្មាន​ឫស​កែវ​ទេ​ឫស​របស់​វា​មាន​នាទី​ស្រូប​យក​ជីវ​ជាតិ​បញ្ជូល​ក្នុង​មើម។

​ហើយ​វា​ក៏​ជួយ​ផ្គត់​ផ្គង់​និង​ទ្រ​ទ្រង់​ដើម​អោយ​មាន​លំ​នឹង​និង​យក​ជីវ​ជាតិ​ពី​ក្នុង​ដី​ផ្ដល់​ទៅ​អោយ​សារ​ពាង្គ​កាយ​ទាំង​មូល​របស់​វា​ ហើយ​ឫស​របស់​វា​មាន​សភាព​ខ្មៅ​ៗ​ដូច​ឫ​​ស​កំប្លោក​ ចំនែក​ដើម​វា​មាន​រាង​ដូច​ដើម​ដូងព្រះហើយ​រាវ​ខាង​លើ​ពណ៌​ខ្មៅ​ចំនែក​សាច់​មាន​ពណ៌ស្វាយ​ ​ហើយ​មាន​រន្ធ​តូច​ៗ​សំ​រាប់​ដឹក​នាំ​ជីវ​ជាតិ​ផ្ដល់​ទៅ​ផ្នែក​ខាង​លើ​ដើម្បី​បំប៉ន​ដល់​ត្របក​ផ្កា​ និង​ស្លឹក​។​

រុក្ខជាតិ​នេះ​ភ្លុះ​ចេញ​ពី​មើម​ដូច​ខ្ទឹម​ ប៉ុន្តែ​នៅ​ពេល​វា​ធ្វើការ​លូត​លាស់​ ដើម​របស់​វា​ចាប់​ផ្ដើម​ពង្រីក​មើម​វា​ផង​ដែរ​ នៅ​ពេល​ការ​វិវត្ត​ឡើងមក​​ស្លឹក​វា​ចាប់​បែក​មែក​ដូច​ដើម​ដូង​ របក​ពី​ធាង​មួយ​ទៅ​ធាង​មួយ​ ហើ​យ​ធាង​វា​មាន​រាង​ដូង​ធាង​ដើម​ដូង​ប៉ុន្តែ​មាន​ទំរង់​ស្លឹក​តូច​ជាង​ហើយ​មាន​ទ្រនុង​​ពុះ​ចំ​​កណ្ដាល​ដូច​ដូង​ដែ​រ​នៅ​ពេល​វា​មាន​អាយុ​ចាប់​ពី៥​ខែ​ឡើង​ទៅ​ប្រអប់​នៃ​កា​របង្ក​កំណើត​មាន​រាង​មូល​ហើយ​ព័ទ្ធ​ទៅ​ដោយ​ស្រកី​ដូច​ស្ពៃ​ក្កោប​ នៅ​ក្នុង​ស្រកី​សំរាប់​ទ្រទ្រង់​លំ​អង​ដើម្បី​ផលិត​ចេញ​ជា​ផ្កា​និងផ្លែ​។

នៅ​ពេល​ដែរ​ផ្លែរីក​ធំ​ឡើង​ស្រកី​ដែរ​ក្ដោប​ប្រេះ​ឡើង​រហូត​គ្រាប់​ចេញ​មក​ក្រៅនៅ​ជុំ​វិញ​ប្រអប់​ផ្លែ​យើង​មើល​ពី​ចំងាយ​ហាក់​បី​ដូច​កំរ៉ង​ផ្កា​ បញ្ចេញ​ពណ៏​ក្រហម​ឆ្អែ​ឆ្អៅ​ប្លែក​ៗគួ​រ​អោយ​គយ​គន់​ ប៉ុន្តែ​សូម​ប្រាប់​ថា​ផ្លែ​រុក្ខជាតិ​នេះ​មិន​អាច​បរិភោគ​បានទេ​។​ដោយ​សារតែមើម​របស់​វា​មាន​​ជាតិពុល ទើបគេ​​​យក​មើម​របស់​វា មកប្រើក្នុ​ងការ​សម្លាប់​ក្តាម ខ្យង ដែលកាត់​ដើម​ស្រូវ​ សន្ទូងហើយវា​មិន​បាន​​ប៉ះពាល់​ដល់ មនុស្ស​ដូចថ្នាំសម្លាប់ប្រភេទ​​គីមីទេ។

ដើមរបស់​វា​ក៏មា​ន​ប្រយោជន៍​ផងដែរ ត្រូវ​បាន​គេ​យកវា​ដាំសម្រាប់​លម្អរសួនច្បារ ហើយគេដុសមើមនិងឫសរបស់វាដើម្បីដាំទឹកផឹកព្យាបាលពិសក្ដៅគ្រុនក្ដៅពិសបូស។​តែ​យ៉ាង​ណា​មិញ​គេ​អាច​យក​វា​នៅ​ដាំ​លំ​អរ​តាម​សួន​ច្បារ​ អោយ​មាន​សម្រស់​កាន់​តែ​ល្អ​ និងគ្រាន់​ជា​ការ​ទាក់​ទាញ​ដល់​អ្នក​ទៅ​ទស្សនា​នានា​ ដោយ​សារ​រុក្ខ​ជាតិ​នេះ​ប្រក់​វា​ជា​រុក្ខជាតិ​កម្រ​​ទើប​ខ្ញុំ​លើយ​ក​មក​ពិពណ៌នា​ដើម្បី​អោយអ្នក​បាន​អាន​ និង​ស្គាល់​អ្វី​ៗ​ដែល​មាន​នៅក្នុង​កម្ពុជា​៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។