ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ឧបករណ៍នេសាទបែបបុរាណទ្រូ លប លាយ-ល-ត្រូវបានប្រជាជនខ្មែរយើងប្រើសម្រាប់នេសាទរាប់រយឆ្នាំមកហើយ តើទ្រូលបលាយខុសគ្នាយ៉ាងណា?

20-Jul-2019 12:01 PM

រូបភាព


ដោយ: Uddam

បើសិនជាត្រីច្រើនចាស់ៗលោកធ្វើ ប្រើសពីរជាន់។ ឯទ្រូវិញមាន ពីរប្រភេទ គឺ មានប្រើសនៅពីចំហៀង ទ្រូធម្មតា មានប្រើសតែមួយ តែទ្រូកំប៉ោង គឺប្រើសមានពីរ។ ត្រីឡើងក៏ត្រូវចុះក៏ត្រូវដែរ ។

ចំណែក ជុចវិញនោះ គឺ ចាស់ៗលោកចាក់ពីរ បន្ទះផ្ដៅ ដើម្បីដាក់ត្រី ឆ្ដោរឬត្រីរ៉ស់ កៀបកុំអោយត្រីរើរួចរត់ចេញបាន។ រីឯ លាន់ វិញ ចាស់លោកធ្វើពី បន្ទះ ឬស្សីសំប៉ែត សំរាប់ដាក់ត្រីគ្រប់ នៅពេលទឹករាច ភ្លឺស្រែ។

ឯសាបវិញ ចាស់លោកធ្វើពីឆ្អឹងស្លឹកដូង សម្រាប់ត្រីនៅពេលចុះ គឺត្រីក្អិតត្រីចង្វារ ឬត្រីក្រឹមទន្សាយ សំរាប់ ធ្វើត្រីប្រៃ ច្រើនណាស់។ ទាំងនេះ គឺជាឧបករណ៏សំរាប់នេសាទរបស់ខ្មែរ យើង តាំងពីបុរាណ៕

ប្រភព៖​chanbokeo.com

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។