កសិកម្ម
រូបភាព
+ការរៀបចំកន្លែងដាំ៖ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
-ជ្រើសរើសថង់ថ្លាមានទំហំ
+សមាសធាតុផ្សំ៖ដើមនិងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ,កន្ទក់,កំទេចអាចម៍រណារ,សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ,អាចម៍រណារពីដើមកៅស៊ូ,អាចម៍រណារឈើខ្លឹម,អាចម៍រណារដើមពោធិ៍, ចំបើងហាន់ឲ្យម៉ដ្ឋ,ស្នូលពោតកិនឲ្យម៉ដ្ឋ,កាកអំពៅឬសំបកចេក។
+វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖វិធីសាស្រ្តទី១៖អាចម៍រណារ ៧៧%,កន្ទក់ ២០%,ស្កសរ ១%,កំបោរស១%,ជីsuper phosphate១%,បន្ថែមទឹកឲ្យបានសំណើម៦០-៧០%,pH =៦,៥។
-វិធីសាស្រ្តទី២៖ចំបើងហាន់ឲ្យម៉ដ្ឋ៧២%,កន្ទក់ ២០%,ស្នូលពោតកិន៥%,ស្កសរ១%,ជី super phosphate១%,កំបោរស ១%,បន្ថែមទឹកឲ្យបានសំណើម៦០-៧០%,pH =៦,៥។
+ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែតែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹកនិងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។
+វិធីបណ្តុះនិងថែទាំ៖ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
-ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើនិងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
-ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
-យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
-ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។
-បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
-ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។
-នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើមក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
-នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូតដល់ពេលប្រមូលផល។
+ការប្រមូលផល៖នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រយើងអាចចាប់ផ្តើមប្រមូលផលបានហើយ៕
ចងក្រងអត្ថបទដោយ៖អ៊ាង សុផល្លែត