កសិកម្ម
រូបភាព
ដើមទាល់គឺជាប្រភេទដើមម៉្យាងដែលប្រជាជនតែងតែយកវាមកស្លរជាមួយសាច់ផ្សេងៗហើយធ្វើអោយមានរស់ជាតិឆ្ញាញ់ប្លែកបើនិយាយពីលក្ខណ:វាដើមមានមាឌធំពណ៌ប្រផេះលាយសរដើមស្រលូនត្រង់រលោងដូចដើមក្បុកកំពស់ប្រមាណជាកន្លះម៉ែតដើមខ្លះធំខ្លះតូចនៅខាងចុងនៃដើមយើងនិងឃើញជាកន្លែងសំរាប់បង្កើតអោយមានស្លឹកបែកសាខាប្រមាណជា៣-៤ធាងមានពណ៌ប៉ៃតង។
ចំនែកធាងមានសភាពដូចធាងល្ហុងដែលមានទ្រនុងធំៗរុក្ខជាតិនេះដុះចេញពីមើមដែលកប់នៅក្នុងដីជាច្រើនខែមើមវាមានរាងស៊ីឡាំងសំបកពណ៌ខ្មៅនៅខាងក្នុងមើមមានសាច់ដូចមើមដំឡុងរឺក្ដួចសូមចង់ចាំថាហាមយកមើមវាមកស្លរឬលេងអោយសោះព្រោះវាបណ្ដាលអោយពុលរឺរមាស់ស្បែកនេះដោយសារក្នុងមើមវាមានជាតិជ័រម៉្យាងស្អិតៗល្អៀៗដូចមើមក្ដួចដែលនាំអោយរមាស់ដូចគ្នានេះផងដែរដើមវានៅពេលយើងដកវាយកមកកាន់សូមកុំអោយជ័រវាស្រក់លើខ្លួនអោយសោះ។
រីឯសាច់វាខាងក្នុងនៃដើមវាពោពេញទៅដោយទឹកនិងជាតិសសៃរច្រើនដែលនាំអោយវារមាស់ បើសិនជាយើងមិនចេះស្លរវា។វានិងបណ្ដាលអោយសម្លរញ៉ាំមិនកើតហើយបើយើងញ៉ាំអណ្ដាតនិងចាប់ផ្ដើមរមាស់រហូតដល់ចេញឈាម តែបើយើងស្លរបានត្រឹមត្រូវនិងធ្វើអោយវាមានរស់ជាតិឆ្ងាញ់ជាពិសេសចាស់ៗទើបមានថ្វីដៃល្អ!បើសិនយើងយកមកស្ងោសំរាប់ធ្វើអន្លក់វាមានរស់ជាតិផ្អែមដូចស្ករ។
យ៉ាងណាមិញនៅក្នុងមួយគុម្ភវាអាចដុះបាន២-៣ដើម។ដើមទីមួយគឺដើមមេគេដើមទី២គឺដើមសំរាប់ផលិតផ្កានិងគ្រាប់ដើមទី៣គ្រាន់តែដុះលំអរតែប៉ុណ្ណោះមិនថាជាយ៉ាងណានោះទេផ្កាមានរាងដូចជក់លាបថ្នាំហើយមានស្រទាប់អបនៅសង់ខាងដូចស្រទាប់ស្រពោដូងហើយវាបង្កជាផ្លែ។
ផ្លែខ្ចីមានពណ៌ស្វាយពេលវាទុំមានពណ៌ក្រហមដូចផ្លែដូងព្រះរុក្ខជាតិនេះដល់ផុតរដូវវានិងបាត់បង់ទៅវិញបន្សល់ទុកនៅមើមក្រោមដីយ៉ាងធំក្នុងការបង្កកំនើតនៅរដូវក្រោយទៀត៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។