ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មិនដែលដឹងទេ ថាចកអាចជាថ្នាំកបជំងឺច្រើនយ៉ាងនេះ!

22-Jul-2019 03:08 PM

រូបភាព


ដោយ: Uddam

ឈ្មោះ៖ ចក ឬចកធំ

Image may contain: plant, flower, nature and outdoorImage may contain: plant, flower, nature, outdoor and foodNo photo description available.កបនឹងជំងឺ៖
-រុក្ខជាតិទាំងមូល៖ បញ្ចុះទឹកនោម ពិស រមាស់សើស្បែក ផ្ដាសាយ គ្រុនក្ដៅ ប្រមេះទឹកបាយ រំលាយស្លេស្ម រាក របេង។

Image may contain: plant, flower, tree, outdoor and natureImage may contain: plant, flower and outdoorImage may contain: plant, nature and outdoor-ដុតយកផេះ៖ ព្យាបាលស្រែង បូស។

Image may contain: plant, flower and natureImage may contain: plant, outdoor and natureImage may contain: plant and nature
-ស្លឹក៖ ឫសដូងបាត ហឺត បូស បញ្ចុះទឹកនោម សើស្បែក។

Image may contain: plant, flower, outdoor and natureImage may contain: plant, flower, outdoor, nature and waterImage may contain: plant and nature
កំរិតប្រើ៖ រុក្ខជាតិទាំងមូល ឫសមានជាតិពុល

Image may contain: plant, outdoor and nature

Image may contain: plant, sky, tree, outdoor and natureImage may contain: plant, tree and outdoor

Image may contain: plant, flower and food10g-15g ស្ងោរផឹក(ក្រៀម)។

Image may contain: plant, flower, nature and outdoorImage may contain: plant, outdoor and nature
ហាមប្រើ៖ ស្ត្រីមានផ្ទៃពោះ។

Image may contain: plant, flower, nature and outdoorImage may contain: plant, flower and natureImage may contain: plant, nature and outdoor

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។


“ចក អាចក្លាយជាអាហារដ៏ចាំបាច់របស់មនុស្សនៅថ្ងៃអនាគត!”

Image may contain: plant, flower, nature and outdoor

យោង​តាម​អ្នក​វិទ្យាសាស្ដ្រ​ឲ្យ​ដឹង​ថា ប្រភេទ​ចក​ធម្មតាៗ​ដែល​តែង​រសាត់​ក្នុង​បឹង អណ្តូង ស្រះ​នានា ជា​ទូទៅ​ប្រជាជន​​ក្នុង​ប្រទេស​មួ​យ​ចំនួន​តែង​យក​វា​ទៅ​ធ្វើ​ជា​ចំណី​សម្រាប់​ចិញ្ចឹម​ទា (បាយ​ទា) អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​នា​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន ក្រោយ​ពី​គេ​ច្នៃ​វា​ទៅ​ជា​អាហារ​សម្រាប់​មនុស្ស។

Image may contain: plant, flower, outdoor and nature

ចក ​ពណ៌​បៃតង​តូចៗ​អណ្តែត​គ្រប​លើ​ផ្ទៃ​ទឹក វា​មើល​ទៅ​មិន​ទំនង​ជា​ឆ្ងាញ់​គួរ​ឲ្យ​ចង់​ទទួល​ទាន​ទេ ប៉ុន្តែ​ពួក​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​កម្រិត​​ខ្ពស់​នៅ​ក្នុង​សាច់​ចក​រហូត​ដល់​ទៅ ៤៥ ភាគរយ​ធៀប​ទៅ​នឹង​គ្រាប់​សណ្តែក​សៀង​មាន​ ៣៦​ភាគរយ។

Image may contain: plant, flower, outdoor and nature

នៅ​ប្រទេស​បារាំង និង​អេស្ប៉ាញ គេ​អាច​ហៅ​ចក​ថា​ជា «សណ្តែក​ទឹក» ដែល​កាល​ពី​សន្និសីទ​មួយ​នៅ​ទីក្រុង ឈីកាហ្គោ អ្នក​ជំនាញ​បច្ចេកទេស​ម្ហូប​អាហារ បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​នៃ​កា​រសម្ងួត ចក ហើយ​នឹង​កិន​ឲ្យ​ទៅ​ជា​ម្សៅ​មាន​ប្រូតេអ៊ីន​ខ្ពស់ ពោរពេញ​ដោយ​កាក​សរសៃ​។

Image may contain: plant, food, outdoor and nature

ចក​អាច​ប្រើ​ជំនួស​ម្សៅ​ផលិតផល​ម្ហូប​អាហារ​ដូច​ជា​ម្ស៉ៅ​ក្រេម ធ្វើ​ពី​ទឹក​ដោះគោ សណ្តែក​សៀង និង​បន្លែ​នានា​ដែល​នាំ​មក​នូវ​សុខភាព​ល្អ ។ នៅ​ក្នុង​ម្សៅចក​គេ​រក​ឃើញ​ថា​មិន​មាន​ភាព​ស្អិត​អន្ធិល និង​ជាតិ​ស្ករ​ខ្ពស់​នោះ​ទេ។

Image may contain: plant, outdoor and nature

អ្នក​និពន្ធ​បែប​ប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​មក​ហើយ ដែល​ធ្លាប់​បាន​​ប្រមើល​មើល​​ថា ​គេ​អាច​សាង​សង់​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ ដើម្បី​ដាក់​ដាំ​រុក្ខជាតិ​ខ្នាត​តូច​បែប​នេះ​ផលិត​ជា​អុកស៊ីសែន និង​អាហារ​នៅ​ឯ​ទី​អវកាស​នា​ពេល​អនាគត។ តើ​វា​អាច​ក្លាយ​ជា​ការ​ពិត​ដែរ​ឬ​យ៉ាង​ណា?

Image may contain: plant, nature and outdoor

ក្នុង​ខណៈ​ពេល​ដែល​ពិភពលោក​នឹង​មាន​តម្រូវ​ការ​អាហារ​បន្ថែម​ប្រមាណ​ជា​ ៧០​ ភាគរយ​ពី​លើ​ចំនួន​ផ្គត់ផ្គង់​របស់​មនុស្ស​នា​ពេល​បច្ចុប្បន្ន នៅ​រយៈពេល​ ៣០​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។

Image may contain: plant, outdoor, nature and water

ក្រុមហ៊ុន​ផលិត​ស្បៀង​អាហារ​បាន​អះអាង​ថា​ រោងចក្រ​របស់​ពួក​គេ​អាច​បំពេញ តម្រូវ​ការ​បន្ថែម​នេះ​បាន​ដោយ​យោង​តាម​ការ​ច្នៃ​ម៉្សៅ​ចក​ទៅ​ធ្វើ​ជា​អាហារ។

Image may contain: plant, flower, outdoor and nature

ក្រុមហ៊ុន​ផ្គត់​ផ្គង់​ហ៊ាន​អះអាង​ទៀត​ថា រុក្ខជាតិ​ភូតគ្រាម​នេះ​អាច​ធ្វើ​ការ​ដាំ​ដុះ និង​ប្រមូល​ផល​ពី​អាង​ទឹក​ដោយ​មិន​ត្រូវ​ការ​ដី​ធ្វើ​កសិកម្ម​ឡើយ។ វា​អាច​ដុះ​លូតលាស់​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ដែល​មាន​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់។

Image may contain: plant, flower, nature and outdoor

វា​ជា​ប្រភេទ​រុក្ខជាតិ​ធម្មតាៗ​ងាយ​ដុះ​លូតលាស់​ពាសពេញ​ពិភពលោក ប៉ុន្តែ​អាច​លូតលាស់​ល្អ​បំផុត​នៅ​ក្នុង​តំបន់​អេក្វាទ័រ។ រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​នោះ​គឺ​ចក​អាច​លូតលាស់​បង្កើត​ជា​កូន​ ចក​ បាន​យ៉ាង​លឿន​បំផុត​ក្នុង​រយៈពេល​តែ​ ២៤​​ ម៉ោង​ប៉ុណ្ណោះ។

Image may contain: plant, flower, outdoor and nature

ចក​លូតលាស់​មាន​ទំហំ​ធំ​ទ្វេរ​ដង​នៃ​រូបរាង​នៅ​អំឡុង​ពេល​ពី ១៦ ទៅ ៣២ ម៉ោង និង​អាច​ប្រមូល​ផល​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ទឹក​ដែល​មាន​ចរន្ត​ហូរ​បំលាស់ ជា​ជាង​ទឹក​ដែល​នៅ​នឹង​ថ្កល់​ស្ងៀម។ ការ​រីក​លូតលាស់​របស់​ចក បាន​ជួយ​ការពារ​ការ​ហួត​រីង​ពី​កំដៅ​ថ្ងៃ។

Image may contain: plant, flower, outdoor and nature

បើ​ទោះ​បីជា​ចក​ដុះ​លើ​ទឹក​ តែ​ការ​ស្រូប​យក​ទឹក​តិច​ជាង​ដំណាំ​កសិកម្ម​ដែល​ដាំ​លើ​ដី ត្រូវ​ការ​ស្រោច​ទឹក​ដទៃទៀត។

Image may contain: plant, flower, nature and outdoor

លោកស្រី Cecilia Wittbjers នាយក​ទីផ្សារ​ក្រុមហ៊ុន PARABEL ជា​ក្រុមហ៊ុន​ផលិត ផលិតផល​អាហារ​បាន​មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​វិធី​ច្នៃ​ម្ស៉ៅ​ចក​ទើប​តែ​កើត​មាន​នៅ​ក្នុង​ឆ្នាំ ២០១១ នេះ​ទេ ។

Image may contain: plant, flower, nature and outdoor

លោកស្រី​បន្ត​ថា «ចក ជា​រុក្ខជាតិ​ដែល​មាន​រសជាតិ និង​ក្លិន​ដូច​ជា ស្មៅ​ស្រស់ៗ​នេះ ត្រូវ​បាន​ប្រើ​ជា​អាហារ​នៅ​ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ី យូរ​មក​ហើយ និង​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ចំណី​សត្វ​នៅ​ទ្វីប​អឺរ៉ុប​ច្រើន​ឆ្នាំ​ហើយ​ដែរ។ ហេតុ​អ្វី​ពួក​យើង​មិន​ដឹង​ថា វា​អាច​ប្រើ​ច្នៃ​ជា​អាហារ​សម្រាប់​មនុស្ស​តាំង​ពី​យូរ​មក​នោះ »។

Image may contain: plant, flower, nature and outdoor

ក្រុមហ៊ុន​នេះ​បាន​សាងសង់​រោចក្រ​ផលិត​ចក​នៅ​ប្រទេស អ៊ុយ​ហ្កា​ន់​ដា ដែល​អាច​នឹង​ផលិត​ចក​បាន​ប្រមាណ​ជា ២០០០​តោន នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន។

Image may contain: plant, flower, nature and outdoor

លោក Duncan Cameron សាស្ត្រាចារ្យ រុក្ខ​ជាតិ និង ដី​ជីវសាស្ត្រ មក​ពី​សាកលវិទ្យាល័យ SHEFFIELD ដែល​មិន​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ចក បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ថា តើ​ការ​ផលិត​ចក ត្រូវ​ការ​ទឹក​ចំនួន​ប៉ុន្មាន? ហើយ​ថា តើ​មាន​សារធាតុ​ចិញ្ចឹម​នានា​ដែល​អាច​ទ្រទ្រង់​ចក​ឲ្យ​ដុះ​លូតលាស់​ធំ​ធាត់​ទៅ​បាន​ដូច​ក្នុង​ទឹក​ធម្មជាតិ​ដែរ​ឬ​ទេ?

Image may contain: plant and nature

លោក​បាន​បន្ថែម​ថា ៖ « ខ្ញុំ​មិន​ធ្លាប់​គិត​ថា ចក​នឹង​ក្លាយ​ជា​ចំណែក​មួយ​នៃ​អាហារ​សម្រាប់​ខ្ញុំ​ទេ។ ប៉ុន្តែ​ប្រភព​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​និរន្តរភាព​សំខាន់​ចំពោះ​សន្ដិសុខ​ស្បៀង​អាហារ​ពិភពលោក ពិត​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​មែន»។

Image may contain: plant, flower, nature and outdoor

ប្រភព៖ អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍