ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីបន្សាបពិសភ្លាមៗ ក្រោយពេលក្អែបខាំ…!!

23-Jul-2019 09:36 AM

រូបភាព


ដោយ: Uddam

+វិធីបន្សាបពិសខ្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើងរួចចិតដើមល្ហុងយកជ័ររបស់វាមកបន្តក់ចំមុខកន្លែងដែលវាខាំ១០នាទីក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

+វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មា រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។

+វិធីការពារកុំអោយក្អែប​មកជិត

-យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។

-យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។