ឱសថបុរាណធម្មជាតិ
រូបភាព
មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
គ្រួសតម្រងនោមអាចព្យាបាលបាននូវគ្រប់ដំណាក់កាល ដោយគ្រាន់តែធ្វើដូចតទៅ៖
១.ផ្លែម្នាស់អាំងឆ្អិនច្របាច់ ពូតយកទឹក
២.ម្អមបុកច្របាច់ ពូតយកទឹក
៣.ទឹកដូងខ្ចី។
+វិធីធ្វើ៖
១-ចោះរន្ធក្នុងផ្លែរម្នាស់១ផ្លែ ប្រហែល២ថ្នាំងដៃ រួចដាក់សាច់ជូរចូលប្រហែល 0,3g (តែអ្នកខ្លះគេមិនដាក់សាច់ជូរទេចឹងអាចមិនដាក់ក៏បាន)
-ដាក់អាំងឲ្យឆ្អិនក្រៀមខាងក្រៅដូចក្នុងរូបថត
-ចិតសំបកចេញ រួចចិតចំណិតៗពូតយកទឹក ចែកជា២ចំណែក
-ផឹក២ដងក្នុង១ថ្ងៃពេលក្រោកពីគេងព្រឹកនិងមុនគេងយប់(ហូបក្រោយពេលញ៉ាំអាហារព្រឹក៣០នាទីបើមានជំងឺក្រពះ)។
២-ម្អមស្រស់ប្រហែល50g(ម្អមក៏មានសារៈសំខាន់ក្នុងការជួយកម្ចាត់ដំគ្រួសដែរ)
-ត្រូវលាងសម្អាតម្អមដោយទឹកអំបិលឲ្យបានស្អាតហើយបុកលាយជាមួយទឹកដូងខ្ចី១ផ្លែ រួចពូតយកទឹកផឹកដើម្បីជំនួយកម្លាំង ព្រមទាំងបើកផ្លូវកាន់តែធំងាយស្រួលឲ្យគ្រួសចេញ
-ចែកវាជា៣ចំណែក រួចផឹក៣ពេលក្រោយពេល ផឹកទឹកម្នាស់រួច៣០នាទី និងក្រោយពេលបាយថ្ងៃត្រង់៣០នាទីរយៈពេលមួយសប្តាហ៍នឹងទទួលបានផលប្រសិនបើ គ្រួសមានទំហំត្រឹម10mm។មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
**សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។