ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រឿងដែលគួរតែដឹង! អ្នកមិនគួរងូតទឹក ឬងូតទឹកភ្លាមៗទេ បើអ្នកកំពុងស្ថិតក្នុងស្ថានភាពទាំងនេះវានឹងអាចបង្កជាបញ្ហា​ដល់អ្នកបាន

23-Jul-2019 05:12 PM

រូបភាព


ដោយ: Uddam

ជាការពិតណាស់ការ​ងូត​ទឹក​អាច​ជួយ​លាងជម្រះ​ក្អែល​ចេញ​ពី​រាងកាយ​បាន​ ប៉ុន្តែ​មិន​មែន​ពេល​ណា​ក៏អ្នក​អាច​ងូត​ទឹក​បាន​នោះ​ទេ។ ដូចច្នេះហើយអ្នកគួរ​តែយល់​ដឹង​ពី​ពេល​វេលា​មួយ​ចំនួនទាំងនេះ​ ដែល​វាជា​ពេល​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ទាល់​តែ​សោះ បើមិន​អញ្ចឹងទេវា​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​ឈឺ ​ឬ​មាន​បញ្ហា​ភ្លាមៗតែម្ដង។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីពេលណាដែលអ្នកមិនគួរងូតទឹក ឬមិនគួរងូតទឹកភ្លាមៗនោះទេ៖

១.​ពេល​រាង​កាយ​កំពុង​អស់​កម្លាំង​

ចូរកុំ​គិត​ថាការ​ងូត​ទឹក​ពេល​កំពុង​អស់​កម្លាំងវា​នឹងអាច​ជួយ​អោយរាងកាយ​បាន​សម្រាក និង​មាន​កម្លាំង​ឡើង​វិញ​ ព្រោះ​ការ​ពិតបែបនេះវា​ជា​រឿង​មួយដែលគ្រោះ​ថ្នាក់​ទៅ​វិញ​ទេ។ សាច់ដុំ​ដែល​អស់​កម្លាំង​អាច​ធ្វើ​អោយ​លំហូរ​នៃ​ឈាមរបស់អ្នកមាន​ការ​ថយ​ចុះ ដូច្នេះ​បើសិន​អ្នក​ងូត​ទឹក​ក្នុង​រយៈ​ពេល​នេះ​ វា​នឹង​នាំ​អោយ​កើត​ជំងឺ​ផ្ដាសាយ​ ក្ដៅ​ខ្លួន​ ឬ​អស់​កម្លាំង​ដល់​ស្លាប់​ក៏អាច​​ថា​បានដែរ​។

២.​ពេល​កំពុង​ក្ដៅ​ខ្លួន​

បើសិនជា​រាងកាយ​របស់អ្នក​ឡើង​កម្ដៅ​ដល់ ​៣៨​អង្សា ឬ​ក៏ច្រើន​ជាង​នេះ ហាម​ងូត​ទឹក​ជាដាច់​ខាត ព្រោះ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​នាំ​អោយ​ដាច់​សរសៃ​ឈាម ឬ​ប៉ះពាល់​ដល់​ជីវិតផងដែរ។

៣.ក្រោយពេលទទួលទានអាហារ​រួច

ងូត​ទឹកភ្លាម​ក្រោយ​ពេល​ដែលលោកអ្នកទទួលទានអាហារហើយ​ភ្លាមៗ​នឹង​ធ្វើ​អោយ​ក្រពះ​ទៅ​ជា​ចុះ​ខ្សោយ ហើយ​ធ្វើអោយប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ផងដែរ​ ដែល​ជាមូល​ហេតុ​បណ្ដាល​អោយមាន​អាការៈ​ឈឺ​ក្រពះ។ ក្រៅ​ពី​នេះទៀតវា​ក៏​បណ្ដាល​អោយ​មាន​បញ្ហា​សរសៃ​ឈាម និងរាំង​ស្ទះ​ដល់​លំហូររបស់​ឈាម ហើយរាង​កាយរបស់យើង​ក៏​ចុះ​ទន់​ខ្សោយ​ផង​ដែរ​។

៤.នៅ​​​យប់​ជ្រៅ​ពេក​

​អ្នក​ជំនាញ​បាន​និយាយប្រាប់​ថា មិនគួរ​ងូត​ទឹកនៅ​ក្រោយ​ម៉ោង​ ១១​យប់ទេ​ ព្រោះ​រយៈ​ពេល​នេះ គឺសីតុណ្ហភាព​អាកាសធាតុ​នឹង​ចុះមក​ទាប​បំផុត ហើយ​រាង​កាយ​របស់​យើង​ក៏​ត្រូវ​បានចុះ​ខ្សោយ និង​អស់​កម្លាំងបំផុត ហើយវាក៏ត្រូវ​ការ​ការ​សម្រាក​ដែរ​។ ការ​ងូត​ទឹក​នៅ​វេលា​នេះនឹង​ធ្វើ​អោយសីតុណ្ហភាព​ក្នុង​ខ្លួនរបស់អ្នក​ប្រែប្រួល​ភ្លាមៗ និង​អាចឈាន​ទៅ​រក​ការ​បង្រួញ​សរសៃ​ឈាម ដែលវា​អាច​ប៉ះពាល់ទៅ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ​ហើយវាអាច​ប៉ះពាល់​សួតឬ​បណ្ដាលអោយអ្នក​ដាច់​សរសៃ​ឈាមបាន។

៥.ហាត់​ប្រាណ ឬ​លេង​កីឡា​រួច​ភ្លាម

នៅពេលដែលខ្លួន​អ្នក​កំពុង​បែក​ញើសខ្លាំង រន្ធ​ញើសរបស់អ្នក​ក៏​បើក​ធំ​ដែរ។ វេជ្ជបណ្ឌិត​ជា​​ច្រើន​បាន​ធ្វើការណែនាំ​ថា ការ​ងូត​ទឹក​ភ្លាម​បន្ទាប់​ពី​ប្រើ​កម្លាំង​លេង​កីឡា ឬ​ក៏ហាត់​ប្រាណ​រួច វាអាច​នាំ​អោយ​មាន​បញ្ហា​គាំង​បេះដូង ការ​​នាំ​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​មិន​បាន​គ្រប់​គ្រាន់ និង​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ឆាប់​រហ័ស។ យក​ល្អលោកអ្នកត្រូវ​អង្គុយ ឬ​សម្រាក​អោយស្ងួត​ញើស​សិន សឹម​ងូត​ទឹក​តាម​ពេលក្រោយ។

៦.​ក្រោយពេល​ផឹក​​គ្រឿង​ស្រវឹង

កុំងូតទឹកក្រោយពេលដែលអ្នកផឹកគ្រឿងស្រវឹង ព្រោះជាតិ​អាល់កុលវានឹង​​រារាំង​ដល់​ចលនា​ថ្លើមរបស់លោកអ្នក និង​ធ្វើអោយគ្លុយកូស​នៅ​ក្នុង​ឈាមមាន​ដំណើរ​ការ​មិន​ល្អ ដែល​វា​បណ្ដាល​ទៅ​ជា​ឈឺ​ក្បាល វិល​មុខ និងអស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​។ បើ​កាន់​តែ​​ធ្ងន់ធ្ងរឡើង វា​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ស្មារតី ឬ​សន្លប់​​ដោយ​សារ​តែខ្វះ​ជាតិ​ស្ករ។

បើសិន​ពេល​វេលា​ខាង​លើ​សុទ្ធ​តែ​មិន​អាច​ងូតទឹក​បាន ចុះ​ពេល​ណាទៅ​ទើបយើង​ងូត​ទឹក​បាន​ទៅ? ចម្លើយនោះ​គឺ គួរ​ងូត​ទឹក​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ប៉ុន្តែ​លោកអ្នកមិន​ត្រូវ​ងូត​យូរ​ៗ​ពេកនោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​អោយស្បែក​បាត់​បង់​ជាតិ​សំណើម និង​អាច​បាត់បង់​បាក់តេរី​ដ៏មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​ជួយ​ការ​ពារ​ស្បែករបស់លោកអ្នក​ផងដែរ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។