ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

របៀបប្រើស្លឹក និងគ្រាប់ទៀបមកផលិតជាថ្នាំសម្រាប់ការពារសត្វល្អិត…!!

24-Jul-2019 09:56 AM

រូបភាព


ដោយ: Uddam

1.សមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្លឹកទៀប មានផ្ទុកនូវសមាសធាតុAlkaloidsរីឯគ្រាប់ទៀបមានផ្ទុកសមាសធាតុឈ្មោះថាAcetogenins ដែលបង្អាក់សកម្មភាពក្នុងការផលិតថាមពលរបស់សត្វល្អិត។

2.ផ្នែកប្រើប្រាស់(-ផ្លែខ្ចី -គ្រាប់-ស្លឹក -ឫស)

3.វិធីផ្សំ និងវិធីប្រើប្រាស់
3.1.ថ្នាំផ្សំពីស្លឹកទៀប


-ហាន់ស្លឹកទៀបស្រស់ទម្ងន់កន្លះ(០.៥)គីឡូក្រាម
-ស្ងោរស្លឹកទៀបជាមួយទឹក២លីត្ររួចរម្ងាស់ឲ្យនៅសល់ត្រឹមតែកន្លះលីត្រ
-ច្រោះល្បាយចម្រាញ់យកទឹកមេថ្នាំ
-លាយទឹកមេថ្នាំ ជាមួយទឹកចំណុះ១០-១៥លីត្រ រួចស្រោចឬបាញ់លើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

3.2.ថ្នាំផ្សំពីគ្រាប់ទៀប
-យកគ្រាប់ទៀបទម្ងន់៥០០ក្រាម(០.៥ គីឡូក្រាម) មកកិន ឬ បុកឲ្យម៉ដ្ដ
-យកគ្រាប់ទៀបម៉ដ្ដខាងលើ លាយជាមួយទឹក ២០លីត្ររួចរក្សាទុក១-២ថ្ងៃ
-យកទឹកថ្នាំខាងលើបាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

4.ប្រសិទ្ធភាពលើសត្វល្អិត(-ចៃ -កណ្ដូប-មមាចត្នោត -មមាចខៀវ-អណ្ដើកមាស)៕