កសិកម្ម
ការផ្សាំក្រូចឆ្មារក្នុងកែវជាវិធីសាស្ត្រងាយៗដែលអ្នកអាចធ្វើការសាកល្បងបាយដោយមិនចាំបាច់ធ្វើការបណ្ដុះគ្រាប់
រូបភាព
++សម្ភារះ៖
-កែវជ័រ(កែវជ័រដាក់កាហ្វេ)
-កន្រ្តៃដែលមុទ
-ថង់ប្លាស្ទីក
-កៅស៊ូកង
-ស្រកីដូងឬដីដែលមានជីវជាតិតិចឬផេះលាយជាមួយដី
++វិធីក្នុងការធ្វើ៖
-ដាក់ដីចូលទៅក្នុងកែវជ័រដោយសង្កត់ដីឲ្យណែនដោយប្រើម្រាមដៃសង្កត់ឬអ្វីផ្សេងក៏បានអោយតែងាយស្រួលក្នុងការសង្កត់។
-បន្ទាប់មកយកចុងកន្ត្រៃឬចុងកាំបិតសង្កត់ពីលើដីពាក់កណ្ដាលកែវ ប្រហែល១ភាគ៣នៃកែវពីខាងលើអោយមានប្រហោលការពារកុំឲ្យបែកដី
-មើលមែកក្រូចណាដែលល្អហើយកាត់បន្លារចេញអោយអស់
-រួចយកមែកក្រូចដាក់ចូលប្រហោងដែលយើងបានចោះ
-ធ្វើការសង្កត់ដីឲ្យណែនការពារការរង្គើដើម
-យកថង់ប្លាស្ទីកមកគ្រប់ពីលើក្រូចនិងកែវជ័រកុំអោយមានខ្យល់ចូល
-យកកៅស៊ូកងមករិតថង់ប្លាស្ទីកកុំឲ្យខ្យល់ចូល
-ការផ្សាំបែបនេះគឺមិនត្រូវការទឹកឬខ្យល់និងពន្លឺថ្ងៃនោះទេ
-ទុករយះពេល២០ថ្ងៃទៅ១ខែកន្លះវានិងមានដុះឬស
-ហើយអ្នកអាចដកគំរប់ថង់ប្លាស្ទីកចេញដើម្បីឲ្យវាមានភាពស៊ាំនិងអាកាសធាតុ
-អ្នកអាចយកវាទៅដាំបានបន្ទាប់ពីដកគម្របប្លាស្ទីករយះពេល១ថ្ងៃតែបើអ្នកទុកវា១០ទៅ២០ថ្ងៃទៀតបន្ទាប់ពីដកថង់រួចកាន់តែល្អព្រោះកាន់តែមានភាពស៊ាំជាមួយបរិកាសជាហេតុដែលធ្វើអោយវាមិនបារម្មណ៍ពីបញ្ហាងាប់៕
Credit: Nyda855
សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថតពី(Nyda Ung)
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។