ឱសថបុរាណធម្មជាតិ
អត្ថប្រយោជន៍របស់វល្លិ៍ និងផ្លែអង្គញ់ដែលចាស់បុរាណបានប្រើប្រាស់រាប់រយឆ្នាំមកហើយ…!!
រូបភាព
អង្គញ់ជាឈ្មោះវល្លិ៍មួយប្រភេទមានដើមធំរឹង ផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើនគ្រាប់ធំៗរាងមូលសំប៉ែតកាលណាទុំមានសាច់រឹង។
បងប្អូនខ្លះស្គាល់អង្គញ់ដោយសារគេយកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងបោះអង្គញ់។រុក្ខជាតិវល្លិ៍អង្គញ់នេះគេឃើញដុះនៅក្នុងព្រៃគ្រាប់ផ្លែរអង្គញ់ទុំត្រូវបានគេយកមកប្រើជាថ្នាំបុរាណ និងលេងជាល្បែងប្រជាប្រិយផងដែរ។
++ក្រៅពីនេះគេប្រើអង្គញ់សម្រាប់ការថែទាំសុខភាពនិងសម្រស់ផងដែរ៖
-គ្រាប់អង្គុញត្រូវបានគេធ្វើឱ្យទៅជាថ្នាំលាបស្បែកសម្រាប់ការឈឺសន្លាក់,ដំបៅក្រពះ,ហើមពោះនិងបញ្ហាសាច់ដុំ និងឈឺឆ្អឹកឆ្អែង។
-មួយវិញទៀតចាស់បុរាណយកសំបកអង្គុញនេះដំអោយទក់ត្រាំទឹកវានឹងចេញពពុះរួចគេយកទៅកក់សក់ត្រាំទឹកងូតជំនួសសាប៊ូ។
-គេយកគ្រាប់អង្គុញដុតត្រាំស្រាសសំរាប់រិតពេលគ្រិចថ្លោះលាបស្បែកនិងពិសារកំដៅសាច់ដុំ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។