ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ផលប្រយោជន៍របស់ស្លា ដែលសព្វថ្ងៃកំពុងមានតំរូវការខ្ពស់សម្រាប់ធ្វើជាអាហារ និងឱសថ…!!

29-Jul-2019 11:06 AM

រូបភាព


ដោយ: Uddam

ដំណាំស្លា ជាដំណាំងាយដាំងាយថែ ឆាប់បានផល ទទួលផលពេញមួយឆ្នាំពេញចាប់ពីក្តិបខ្ចី,ចាស់រហូតដល់ទុំ។ចាស់​ៗ​កាលពី​សម័យ​បុរាណ​ប្រមាណ​ជា​៩០​ភាគរយ​បាន​ហូប​ម្លូ​ស្លា ហើយ​ដើម្បី​បាន​ស្លា​ហូប​ពួក​គាត់​ដាំ​ដើម​ស្លា​នេះ​ស្ទើរតែ​គ្រប់​ផ្ទះ​នៅ​ក្នុងភូមិ។

ស្លា​ទាំងនោះ ពេល​ផ្លែ​ទុំ​ជ្រុះ​ដុះ​កូន​ដោយ​ខ្លួនឯង​ជា​បន្តបន្ទាប់ ដែល​មក​ដល់​បច្ចុប្បន្ន បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទាំង​ដើម និង​ផ្លែ​របស់​វា។

ដំណាំស្លាមានអាយុ3-4 ឆ្នាំឡើងទៅអាចបានផ្លែបេះលក់។វាងាយដាំដុះ ងាយថែទាំ មិនអស់ជីថ្នាំ ធន់នឹងជំងឺ ធន់នឹងទឹក ប្រព័ន្ធរឹសបង្កើតសំនើមក្នុងដី មិនរើសដី មិនពិបាកប្រមូលផល។

ផ្លែស្លាទុំនិងខ្ចីត្រូវបានគេទិញយ៉ាងច្រើនសម្រាប់ធ្វើគ្រឿងផ្សំអាហារបន្ថែមកំដៅក្នុងខ្លួននៅពេលមានអាកាសធាតុត្រជាក់ខ្លាំង ពិសេសប្រទេសកាណាដា រុស្ស៊ី អឺរ៉ុប ចិន កូរ៉េ ជប៉ុន មុងហ្គោលី និងប្រទេសជាប់តំបន់ប៉ូលផ្សេងទៀត។

មិនតែប៉ុណ្ណោះគេក៏ប្រើវាធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតឱសថ និងវត្ថុធាតុដើមរោងចក្រឧស្សាហកម្មផ្សេងៗជាច្រើនទៀត។

លើសពីនេះស្លាក៏គេត្រូវបានប្រើជាថ្នាំបុរាណផ្សេងៗទៅដូចជា៖

-បង្កើនចំណង់អាហារ៖ត្រូវបានប្រើដើម្បីជំរុញចំណង់អាហារនិងបង្កើនលំហូរទឹកមាត់សម្រាប់ការរំលាយអាហារ។

-បង្កើនកម្រិតថាមពល៖គ្រាប់របស់វាក៏ត្រូវបានគេប្រើជាភ្នាក់ងាររំញោចសម្រាប់ចំណង់ផ្លូវភេទនិងដើម្បីបញ្ចុះកំដៅ។

-ថែរក្សាភ្នែក៖ព្យាបាលជំងឺភ្នែកដូចជាជំងឺដក់ទឹកក្នុងភ្នែក

-បញ្ចេញជាតិពុល៖វាមានសមត្ថភាពក្នុងការទល់លាមក ក្នុងក្រពះពោះវៀននៅពេលយើងញ៉ាំអាហារខុសប្រក្រតី។

-សុខភាពមាត់ធ្មេញ៖តាំងពីដើមរាប់ពាន់ឆ្នាំមកហើយចាស់បុរាណប្រើស្លាសម្រាប់ញ៉ាំធ្វើអោយធ្មេញរឹងមាំនិងកំចាត់ប្រឆាំងនឹងបាក់តេរីនិងចៀសអោយផុតពីការពុកបាត់ធ្មេញមុនអាយុ។

-រក្សាតុល្យភាពឈាម និងបន្ថូរបន្ថយនៃការថប់បារម្ភជាដើម-ល-។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត(ពីៈសួនកសិកម្មដំណាំស្លា)