ឱសថបុរាណធម្មជាតិ
រូបភាព
គ្រឿងផ្សំ៖ ខ្ញី ៦ ទៅ ៧ចំណិត ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹក ២៣៥មីលីលីត្រ។
វិធីធ្វើ៖
-ដាំទឹកឱ្យពុះបន្តិច
-រួចដាក់ខ្ញី និងម្រេចចូល
-គ្របទុកមួយសន្ទុះ រំងាស់ប្រហែល១នាទី បន្ថយភ្លើងតិចៗរំងាស់ទុកចោលប្រមាណ ៥ ទៅ ៧នាទី អ្នកនឹងឃើញថាទឹកនឹងប្រែទៅជាពណ៌លឿង
-បើចង់បានជាតិចេញឱ្យកាន់តែខ្លាំងជាងនេះ អាចបន្ថែមខ្ញីប៉ុន្មានចំណិតចូល រួចដាក់រំងាស់ភ្លើងតិចៗ ២០ ទ ៣០នាទី
ទុកឱ្យត្រជាក់បន្តិច រួចច្រោះយកតែទឹកផឹក
-ដាក់បន្ថែមទឹកឃ្មុំចូលជាការស្រេច។
វិធីប្រើប្រាស់៖
-ទទួលទាន ដូចទឹកតែក្តៅៗ អាចទទួលទាន ២ ទៅ៣ដងក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត