ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

បងប្អូនដែលមានជំងឺលើលឈាម ឬឧស្សាហ៍ចុកកញ្ចឹងក សូមសាកល្បងជាមួយរុក្ខជាតិប្រទាលផ្អែម(អ្នកខ្លះហៅឈ្មោះផ្សេង)មានប្រសិទ្ធភាពខ្ពស់ដើម្បីព្យាបាលអាការៈបែបនេះ

05-Aug-2019 04:58 PM

រូបភាព


ដោយ: Uddam

វិធីធ្វើ៖

-បេះស្លឹកប្រទាលផ្អែម៥ទៅ៦សន្លឹកលាងទឹកអោយស្អាត

-បុកក្នុងត្បាល់អោយម៉ត់

-ចាក់ទឹកដូងចូលមួយកែវចូល រួចយកស្បៃត្រងរួចពិសារអោយអស់មួយកែវដាក់ទឹកដូងនោះ

-ឬបងប្អូនបេះមកទំពារញ៉ាំលេងមួយថ្ងៃ២ទៅ៣សន្លឹកក៏បាន

-ប្រទាលផ្អែមនេះ(អ្នកខ្លះហៅឈ្មោះផ្សេង) ក៏អាចស្រុះទឹកក្តៅធ្វើជាអន្លក់ញ៉ាំដ៏ឆ្ងាញ់ពិសាបានផងដែរ។

+ប្រសិទ្ធភាព៖

-ជួយរក្សាសម្ពាធឈាមអោយនៅថេរ

-បំបាត់ការចុកកញ្ចឹងក រោយកដែលបណ្តាលមកពីការលើសឈាម

-បញ្ចុះជាតិខ្លាញ់ក្នុងឈាម

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។