ចំណេះដឹងទូទៅ
រូបភាព
ទឹកដូងត្រូវបានគេទទួលស្គាល់ថាគឺជាភេសជ្ជៈធម្មជាតិដែលល្អបំផុតសម្រាប់សុខភាព ពីព្រោះវាមានកាឡូរីទាប សារធាតុរ៉ែ និងអង់ស៊ីមធម្មជាតិដែលមានក្នុងទឹកដូងដូចជាប៉ូតាស្យូមជាដើម។
ម្យ៉ាងទៀតវាត្រូវបានគេប្រើប្រាស់គ្រប់ពេលវេលាមិនថាពេលឈឺ អស់កំលាំង ឬស្រេកទឹកនោះទេ មិនត្រឹមតែប៉ុណ្ណោះប្រសិនបើអ្នកផឹកវានៅពេលដែលត្រឹមត្រូវវាអាចនាំឲ្យអ្នកនូវអត្ថប្រយោជន៍ទ្វេដងដល់សុខភាពទៀតផងហេតុនេះខាងក្រោមនេះគឺជាពេលវេលាដ៏ត្រឹមត្រូវបំផុតនៅក្នុងការផឹកទឹកដូងដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត៖
១-នៅពេលព្រឹកជាមួយនឹងពោះទទេ
-ការផឹកទឹកដូងនៅពេលព្រឹកលើពោះទទេវាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ពីព្រោះអាស៊ីតlauricដែលមាននៅក្នុងទឹកដូងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំធម្មជាតិ បន្សាបជាតិពុល និងបង្កើនការរំលាយអាហារ។
-លើសពីនេះទៅទៀតការផឹកទឹកដូងទៀងទាត់អាចជួយក្នុងការរក្សាតុល្យភាពអេឡិចត្រូលីតដែលវាធ្វើឲ្យប្រសើរឡើងនូវមុខងារពោះវៀន និងសម្ពាធឈាម។
-ម្យ៉ាងទៀតការទទួលទានទឹកដូងពេលព្រឹកអាចជួយក្នុងការសម្រកទម្ងន់បានទៀតផងដោយសារតែក្នុងទឹកដូងវាមានជាតិខ្លាញ់តិច។
២-មុនពេល ឬក្រោយពេលហាត់ប្រាណ-មុនពេលហាត់ប្រាណ៖ ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់អ្នកលេងកីឡា ដែលវាជួយជម្រុញថាមពលរបស់អ្នក និងថែមទាំងធ្វើឲ្យមានសំណើមដល់រាងកាយរបស់អ្នក
-ក្រោយពេលហាត់ប្រាណ៖ទឹកដូងជួយក្នុងការបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់នៅក្នុងអំឡុងពេលអ្នកប្រើប្រាស់កំលាំង។នៅក្នុងនេះដែរវាក៏ជួយប្រយុទ្ធប្រឆាំងទៅនឹងការអស់កម្លាំង ហើយវាថែមទាំងជាភេសជ្ជៈប៉ូវកំលាំងមួយក្នុងចំណោមភេសជ្ជៈប៉ូវកំលាំងផ្សេងទៀត។
៣-មុន និងក្រោយពេលទទួលទានអាហារ
-ការផឹកទឹកដូងមុនពេលទទួលទានអាហារ៖ អាចធ្វើឲ្យអ្នកឆ្អែត និងការពារការទទួលទានច្រើនលើស ហើយថែមទាំងការពារបញ្ហាទម្ងន់ទៀតផង
-ការផឹកទឹកដូងក្រោយពេលទទួលទានអាហារ៖អាចជួយឲ្យការរំលាយអាហារលឿននិងការពារបញ្ហាទូទៅរួមមានអាការចង់ក្អួត ការហើមពោះ ការឃ្លានអាហារ និងកាត់បន្ថយការរលាកបានល្អផងដែរ
៤-មុនពេលចូលគេង
-ការផឹកទឹកដូងមុនពេលចូលគេង៖ វាជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងប្រឆាំងទៅនឹងបញ្ហាតានតឹងអារម្មណ៍។ លើសពីនេះទៅទៀតវាជួយក្នុងការលាងសម្អាតបំពងទឹកនោម និងលាងសម្អាតចោលនូវសារធាតុពុលទាំងអស់ ដូច្នេះវាធ្វើឲ្យការពារបាននូវការឆ្លងរោគ និងបញ្ហាតម្រងនោមផងដែរ
៥-នៅពេលមានអារម្មណ៍ធីងធោងឈឺក្បាល ឬមិនសូវស្រួលខ្លួន
-ទឹកដូងជួយបង្កើនអេឡិចត្រូលីតដែលបាត់បង់ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងស្រួលខ្លួនឡើងវិញ ឧទាហរណ៍បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹងហើយអ្នកនឹងមានអារម្មណ៍ថាឈឺក្បាលនៅពេលព្រឹក ដូច្នេះអ្នកអាចទទួលទានទឹកដូងដើម្បីដោះស្រាយពីបញ្ហានេះ។
៦-ក្នុងអំឡុងពេលមានផ្ទៃពោះ៖-វាមានអត្ថប្រយោជន៍ក្នុងការផឹកទឹកដូងកម្រិតមធ្យម នៅក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីន
-ម្យ៉ាងទៀតទឹកដូងវាជួយទប់ស្កាត់ការបាត់បង់ជាតិទឹកដែលបណ្តាលឲ្យមានការក្អួតចង្អោនៅពេលព្រឹក ឬហៅថាចាញ់កូន ក្នុងអំឡុងពេលត្រីមាសទី១ នៃការមានផ្ទៃពោះ
-ទន្ទឹមនឹងនេះវាជួយបញ្ហាឆ្អល់ក្តៅចុងដង្ហើម និងការទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ
-នៅក្នុងនេះដែរទឹកដូងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីនC ម៉ង់ហ្គាណែស អាហារមានជាតិសរសៃ និងកាល់ស្យូមផងដែរ៕ (អត្ថបទពីKhmerload)
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។