កម្ចាត់សត្វល្អិត
រូបភាព
១-សមាសធាតុប្រឆាំងនឹងសត្វល្អិត
សម្បកផ្លែក្រូច មានផ្ទុកសមាសធាតុ D-Limonene និង Linalool ដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត។
២-ផ្នែកប្រើប្រាស់
សម្បកផ្លែក្រូចពោធិសាត់ ក្រូចសើច ក្រូចឆ្មារ ក្រូចឃ្វិច ក្រូចថ្លុង (ក្រូចសើចមានប្រសិទ្ធភាពខ្លាំងជាងគេ)។
៣-វិធីផ្សំ និង ប្រើប្រាស់
-ចិតយកសម្បកក្រូចដូចដែលបាន រៀបរាប់ខាងលើ ហើយយកសរសៃសចេញ។
-ដាក់សម្បកក្រូចចូលក្នុងក្រឡ ឬ កែវ។
-ចាក់ទឹកក្ដៅចូល ក្នុងកម្រិតទឹកក្ដៅ២កែវសម្រាប់សម្បកក្រូច១ផ្លែ។
-ត្រាំល្បាយរយៈពេលមួយយប់។
-សម្រិត ឬ ច្រោះយកទឹកថ្នាំសម្រាប់ប្រើប្រាស់បាញ់លើសត្វល្អិត។
៤.កំណត់សំគាល់÷ ប្រសិទ្ធភាពថ្នាំពុល នឹង កើនឡើងនៅពេលលាយជាមួយទឹកសាប៊ូ។
៥.ប្រសិទ្ធភាពលើសត្វល្អិត
-ចៃ
-ច្រមោចភ្លើង
-រុយ
-កណ្ដៀរ៕(ប្រភព៖អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា)
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។