ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ព្រាលចន្លុះឬព្រាលខ្សែ ក្រៅពី គេយកធ្វើចន្លុះក៏ជាឱសថព្យាបាលជំងឺបំបាត់ឈឺឆ្អឹង ជំនួយសរសៃ ចេញទឹកដោះ..!!

14-Aug-2019 02:50 PM

រូបភាព


ដោយ: Uddam

ព្រាលចន្លុះឬព្រាលខ្សែ(Colona auriculata (Desv.) Craib.) ជារុក្ខជាតិដែលមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់វា។ដើមវាគេស្តួចលើ ហើយមានស្លឹកតាមដើម នៅពេលព្រាលនេះចាស់បន្តិចទៅ មានដុះមែក ដូចឈើដទៃដែរ ។ដើមវា ធំរហូតដល់ប៉ុនកំភួនជើងក៏មាន តែគេពុំសូវឃើញទេ គេកាប់ដើមវាបកយកសំបកធ្វើជាខ្សែចំណងផ្សេងដូចជា ខ្សែចងនំ ខ្សែពួ ខ្សែចងគោ-ល-។​ មិនតែប៉ុណ្ណោះគេក៏យកដើមវាធ្វើជាឱសថផងដែរ។


គេប្រើឬសរបស់វាទៅហាលដាំទឹកសម្រាប់ព្យាលជម្ងឺ បំបាត់ឈឺឆ្អឹង ជំនួយសរសៃ ចេញទឹកដោះ-ល-។
កំរិតប្រើ៖ 15g-20g ស្ងោរផឹកក្នុង១ថ្ងៃ។
បញ្ជាក់៖ តែផ្លែមិនអាចទទួលទានបានទេ ព្រោះមានជាតិពុល។

ជាងនេះទៅទៀត តាំងពីបូរាណមក ចាស់ៗបានយកវាទៅធ្វើជាចន្លុះអុជបំភ្លឺ រហូតដល់សព្វថ្ងៃនេះក៏នៅមានគេធ្វើផងដែរ។ខាងក្រោមនេះជារបៀបធ្វើចន្លុះ៖

របៀ​ធ្វើ​ចន្លុះ​ដំបូង គេ​ត្រូវ​យក​​ដើម​ព្រាល​ទាំងដើមទាំង​ស្លឹក មក​ចង​ជា​បាច់ រួច​យក​ទៅ​ជ្រលក់​ក្នុង ជ័រទឹក​ដែល​រម្ងាស់​ក្តៅ​នៅ​លើ​​ភ្លើង​ រួច​ក៏​បូតៗហូតដល់ចេញជារាងមូលប៉ុនៗកដៃ។

​ នៅ​ពេល​បូត ​គេ​ត្រូវ​ពាក់​ស្រោម​ដៃ​ រួច​ពាក់​​ថង់​ផ្លាស់​ស្ទិក​ពី​ខាង​ក្រៅ​ទៀតរួចទុកអោយស្ងួត។ការ​រម្ងាស់​ជ័រ​ ត្រូវ​ប្រើ​ពេល​ច្រើន​ម៉ោង រហូត​ដល់​ជ័រ​រលាយ​អស់​ ទើប​ចាប់​ផ្តើម​បូត។ ការ​ដុត​ភ្លើង​រម្ងាស់​ ក៏​ពុំ​ហ៊ាន​ដុត​ខ្លាំង​ពេក​ដែរ បើ​មិន​ដូច្នោះ​ទេ វានឹង​ហៀរ​ចេញ​ពី​ខ្ទះ ​រួច​ឆាប​ឆេះ​អស់៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។