ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

តើគួរ​ជ្រើសរើស​ដី​បែបណាសំរាប់​ដំណាំ​ចេកបានផលល្អ..?

15-Aug-2019 04:21 PM

រូបភាព


ដោយ: Uddam

ក្នុង​ការដាំ​ដំណាំ​ចេក​លក្ខណៈ​ដី គឺជា​កត្តា​មួយ​ដ៏​សំខាន់​ពោល ដំណាំ​ចេក​មាន​ប្រព័ន្ធ​ឬ​ស​លូតលាស់ ខ្សោយ​ដោយសារ​មូលហេតុ​នេះ គឺ​វា​រស់នៅ នឹង​សមាសភាព​មមោក និង​អង្គធាតុ​រ៉ែ​ផ្សេងៗ ជាពិសេស​ដំណាំ​ចេក​ទាមទារ​បរិយាកាស​ក្នុង​ដី​ល្អប្រសើរ​។ក្នុងករណី​ដែល​ដី​ត្រូវ​លិច​ទឹក បរិមាណ អុកស៊ីសែន​នៅក្នុង​ដី​ថយចុះ។​

​ក្នុងការ​ជ្រើសរើស​ដី​សំរាប់​ដំណាំ​ចេក គេ​ត្រូវ​ជ្រើសរើស​ដី​ដែល​
-មាន​ជាតិ​អំបិល​ច្រើន គឺ​ចំពោះ​ដី​ដែលមាន​ខ្សាច់​ច្រើន ០.០៣​ភាគរយ (​ភាគរយ​អំបិល​)
-ល្បប់០.០៥ ភាគរយនិង​ដីឥដ្ឋ០.០១​ភាគរយ​
-pH ល្អ​សំរាប់​ដំណាំ​ចេក​គឺ ពី ៥.៥-៧ ។​

​នៅក្នុង​ចំការ​ភាគច្រើន ការដាំ​ដ​ណាំ​ចេក គេ​តែង​ជួបប្រទះ​នូវ​ជំងឺ​ម្យ៉ាង​ដែល​ស្លឹក​មាន​ពណ៌​ខៀវចាស់ ដែល​បណ្ដាលមកពី​នៅក្នុង​ដី​ខ្វះ​ជាតិ ម៉ាញ៉េ​ស្យូ​ម (Mg) ដែល​បណ្ដាលអោយ​ទិន្នផល​ថយចុះ ៥០ ភាគរយ ។

ដើម្បី​បន្ថយ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​ជំងឺ​ប្រភេទ​នេះ​ចាំបាច់​ត្រូវ​៖
-បាច​ជី​ដែលមាន ជាតិ ម៉ាញ៉េ​ស្យូ​ម (Mg)ដូចជាម៉ាញ៉េ​ស្យូ​ម​ស៊ុ​ល​ហ្វា​ត (MgSO4) ជាដើម
-បើតាម​ប្រព័ន្ធEX-M វិញ ប្រើ​អាហារ​បំរុង​រុក្ខជាតិ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។