ឱសថបុរាណធម្មជាតិ
មិនមែនធម្មតាទេ អាចជួយបញ្ចុះសំពាធឈាម បញ្ចុះទឹកនោម បញ្ចុះលាមក ជំនួយទឹកដោះ ព្យាបាលគ្រុន ហឺត ភ្នែកឈឺ រមាស់ពងបែក រមាស់កន្ទាលត្រអាក កមរមាស់ ជំនួយទឹកប្រមាត់ …!
រូបភាព
ឈ្មោះរុក្ខជាតិ៖ ពោះអំបែង (ផ្លេកផ្លោក ពោះក្អម)
លក្ខណៈរុក្ខជាតិ ៖ ជាវល្លិមានដៃតោងឡើង ដើមឆ្មា មានឆ្នូតគន្លាក់តាមបណ្ដោយដើម។
ស្លឹក ៖ ស្លឹកដុះឆ្លាស់ទង រួមផ្សំ២ដងបែកជា ៣សន្លឹក សន្លឹកនីមួយៗ មានកូនស្លឹក៣ ដែល មានគែមឆែក ស្លឹកកណ្ដាលធំវែងជាងគេ។
ផ្កា ៖ កញ្ចុំផ្កាចេញពីប្រគាបស្លឹក ផ្កាពណ៍សតូចៗ ទងផ្កាវែងជាងទងស្លឹក។
ផ្លែ ៖ ផ្លែប៉ោងស្ដើងមានរាង ៣ជ្រុង ពណ៍បៃតងខ្ចី ក្នុងផ្លែមានខ្យល់ដែលខណ្ឌដោយ បន្ទះស្ដើង ជា៣ក្លែប ក្នុងមួយក្លែបមានគ្រាប់១ជាប់នឹងបណ្ដូលនៅខ្ចីពណ៍បៃតង ពេលទុំពណ៍លឿង ខ្មៅ។
កន្លែងដាំដុះ ៖ ដុះនៅដីវាលទំនេរ មាត់ផ្លូវ មាត់ទឹកដីសើម។ បន្តពូជដោយគ្រាប់។
សមាសធាតុគីមី ៖ រុក្ខជាតិនេះមាន Saponine, quebrachitol, un alcaloide, glucodie, resine, និងជាតិចត់ Tanin។ នៅក្នុងគ្រាប់ទុំមានជាតិប្រេង។
ការព្យាបាល ៖
-ស្លឹក ព្យាបាលហឺត បុកបំពោកបូស បុកច្រោះអោយស្អាតយកទឹកលាងភ្នែក ឈឺ។ ស្លឹករំ ងាស់ដាំផឹក សម្រាប់ព្យាបាលរមាស់ពងបែក រមាស់កន្ទាលត្រអាក ។ ស្លឹកស្ងោរងូត ព្យាបាលកមរមាស់។
-ផ្កា បញ្ចុះសំពាធឈាម
-ផ្លែ ជំនួយទឹកប្រមាត់ និងរបួសភ្លើងរលាក
-គ្រាប់ ព្យាបាលគ្រុន និងបញ្ចេញញើស
-ឫស ធ្វើអោយក្អួត បញ្ចុះទឹកនោម បញ្ចុះលាមក ជំនួយទឹកដោះ។
កម្រិត និងរបៀបប្រើ ៖
-ស្រស់ប្រើពី 51-100ក្រាម បន្ទាប់ពីអាំងរួច
-ស្រួតប្រើពី 20-30ក្រាម។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
*សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។