ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើញាំស្តៅ ឆ្ងាញ់ពិសា

04-Dec-2020 03:16 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់,កំពឹស,បង្គាក្រៀម,ស្តៅ ស្ពៃក្តោប ការ៉ុត ត្រសក់ ប៉េងប៉ោះ និង ជីរគ្រប់មុខសម្រាប់ញាំ,សណ្តែកដី បុកឲ្យម៉ត់បន្តិច,អំពិលទុំ ឬទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ ឬទឹកប្រហុក,ស្ករ ២ស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ,ខ្ទឹមក្រហមហាន់ស្តើង,ម្ទេសហាន់ល្អិតៗ។

វិធីធ្វើ៖

១.សាច់ជ្រូកបីជាន់ស្ងោរឆ្អិនហាន់ជាចំនិតតូចៗ កំពឹសស្រុះឲ្យឆ្អិន បង្គាក្រៀមលាងទឹកឲ្យស្អាត

២.ស្តៅយកស្រុះឲ្យឆ្អិនបេះតូចៗ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ និងការ៉ុត ហាន់ជាសរសៃស្តើងៗល្មម

៣.លាយខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និងម្ទេសហាន់ ស្ករ អំពិលទុំ ឬទឹកក្រូចឆ្មារ និងទឹកត្រី ឬទឹកប្រហុកចូលគ្នាកូរឲ្យសព្វទុកចោល ១៥នាទី

៤.បន្ទាប់មកដាក់សាច់ជ្រូក កំពឹស និងបង្គាក្រៀមចូលច្របល់ឲ្យសព្វ រួចដាក់ស្តៅ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ និងការ៉ុតចូលលាយឲ្យសព្វ ហើយភ្លក្សល្មមទៅតាមចំណូលចិត្ត ទើបដាក់ជីរ និងសណ្តែកដីចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។