ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើបាយឆាម្រះព្រៅសាច់មាន់

06-Aug-2020 09:14 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ បាយ ២ចានចង្កឹះ,សាច់មាន់ ២០០ក្រាម ចិញ្រ្ចាំ ឬហាន់ស្តើងៗ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ម្ទេសចិញ្ច្រាំ ១ស្លាបព្រាបាយ,ស្លឹកម្រះព្រៅ ១ក្តាប់ដៃ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ចិញ្ច្រាំចូលឆាសាច់ឲ្យឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់

៣.រួចហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។