វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម,ម្នាស់ ៨០ក្រាម,ម្ទេសហាវៃ ៤០ក្រាម,ខ្ទឹមបារាំង ៣០ក្រាម,ប៉េងប៉ោះ ១-២ផ្លែ,ម្ស៉ៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ៣ស្លាបព្រាបាយ,ម៉្សៅបំពង ១ចានចង្កឹះ។
វិធីធ្វើ៖
១.យកម្នាស់ ម្ទេសហាវៃ ខ្ទឹមបារាំង និងប៉េងប៉ោះ មកចិតជាចំណិតៗ ឬជាដុំៗល្មម តាមចំណូលចិត្ត(បន្លែអាចដាក់តាមចំណូលចិត្ត) ហើយទុកមួយអន្លើ
២.យកត្រីធ្វើហើយលាងឲ្យស្អាត កាត់កង់ៗ ឬជាដុំៗល្មម (តាមចំណូលចិត្ត) រួចដាក់ប្រឡាក់ជាមួយម៉្សៅបំពង ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយអន្លើ
៣.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់បន្លែចូល ម្នាស់ ម្ទេសហាវៃ ខ្ទឹមបារាំង និងប៉េងប៉ោះឆាចូលគ្នាឲ្យបន្លែឆ្អិនបន្តិច
៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ស្ករស និងទឹកខ្មេះចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចចាក់ម្សៅឆាដែលលាយជាមួយទឹកចូលឆាច្របល់ឲ្យឡើងខាប់ល្មម ហើយដាក់ត្រីបំពងចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។