វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ,ខ្ទិះដូង ១ចានចង្កឹះកន្លះ,សាគូ ៤ស្លាបព្រាបាយ (ដាក់ត្រាំទឹក),ស្ករស ៦ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំអោយពុះ ដាក់ល្ពៅ ស្លឹកតើយ និងខ្ទិះដូងខ្លះចូលសិនទុករម្ងាស់រយៈពេល ១០នាទី ហើយដាក់សាគូចូល កូរចូលគ្នារម្ងាស់ប្រហែល ៥នាទីទៀត
២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរអោយសព្វទុកអោយពុះ រួចដាក់ខ្ទិះដូងចូលទាំងអស់កូរចូលគ្នារម្ងាស់រយៈពេល ៥នាទីទៀត មើលសាច់ល្ពៅឆ្អិនទន់ហើយ (កុំអោយរលួយពេក) ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។