វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ សណ្តែកសៀង ៣០០ក្រាម,ទឹក ១,៥លីត្រ,ស្ករស ១០០ក្រាម,ស្លឹកតើយ ២-៣សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.យកសណ្តែកសៀងលាងទឹកឲ្យស្អាត រួចដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោងសិន បន្ទាប់មកយកលាងទឹកម្តងទៀត
២.រួចហើយយកសណ្តែកទៅដាក់កិនជាមួយទឹក កិនហើយយកចាក់ច្រោះកុំឲ្យដោយកាក
៣.បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយទៅដាំឲ្យពុះ រួចបន្ថយភ្លើងដាក់ស្លឹកតើយចូលរម្ងាស់ទុកចោល ៥នាទី រួចស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វល្អរម្ងាស់ចោល ១នាទីទៀតជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។