វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ជើងមាន់ កាត់ក្រចកចេញ កាត់ជាពីរ,ទឹកកក(សម្រាប់ត្រាំជើងមាន់),គល់ស្លឹកគ្រៃកាត់វែងៗល្មម ហើយដំ និងខ្ញី ហាន់ស្តើងៗល្មម (សម្រាប់ដាក់ស្ងោរជាមួយជើងមាន់),គល់ស្លឹកគ្រៃ ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងក្រូចឆ្មារ ហាន់ស្តើងៗល្មម ឬហាន់តាមចំណូលចិត្ត,ទឹកត្រី,អំបិល,ស្ករស,ទឹកខ្មេះ ឬទឹកក្រូចឆ្មារ។
វិធីធ្វើ៖
១.យកជើងមាន់ដាក់ស្ងោរជាមួយគល់ស្លឹកគ្រៃ និងខ្ញី ដាក់អំបិល និងទឹកចូល រម្ងាស់ចោលប្រហែល ៥នាទី រួចស្រង់ដាក់ក្នុងទឹកកក ត្រាំទុកចោលប្រហែល ២០នាទី
២.យកឆ្នាំងល្មមដាក់ទឹកត្រី អំបិល ស្ករស ទឹកខ្មេះ ទឹក រម្ងាស់អោយពុះ
៣.ស្រង់ជើងមាន់ពីទឹកកក យកទៅដាក់ប្រអប់ឬក្រឡ(តាមចំណងចំណូលចិត្ត) រួចដាក់គល់ស្លឹកគ្រៃ ម្ទេសស្រស់ ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងក្រូចឆ្មារចូល ហើយចាក់ទឹកគ្រឿងដែលរម្ងាស់ហើយចូល គ្របទុកចោលរយៈពេល ១ថ្ងៃ ចាំយកមកទទួលទាន ទើបឆ្ងាញ់ចូលជាតិសព្វល្អ រួចជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។