ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើនំល្ពៅបុក

16-Jul-2020 10:44 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ល្ពៅឈូស ឬសាប់ ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម,ស្ករស ២៥០ក្រាម,អំបិល កន្លះស្លាបព្រាបាយ,ខ្ទិះដូង ៣០០មីលីលីត្រ,សាច់ដូង ១ចាន,ស្លឹកចេកកាត់ប្រវែង ១-១ចង្អាមកន្លះ (សម្រាប់វេចនំ)។

វិធីធ្វើ៖

១.យកសាច់ល្ពៅដាក់លាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចដួសល្ពៅដែលលាយហើយដាក់ ៣ស្លាបព្រាបាយ ហើយកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន 

៣.រួចរាល់អស់ហើយយកនំដែលវេច ហើយដាក់ចំហុយរយៈពេល ៤០-៤៥នាទី នោះឆ្អិនជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។