ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើស្ពៃជ្រក់ ឆ្ងាញ់ពិសា!

10-Jul-2020 10:12 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ស្ពៃជើងទា ឬស្ពៃតឿ ១គីឡូ,ទឹក ១លីត្រ,ស្ករស ១ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាបាយ,ម្ទេសហាន់ ដាក់តាមចំណូលចិត្ត,ក្រឡ ឬប្រអប់ សម្រាប់ដាក់ត្រាំស្ពៃ។

វិធីធ្វើ៖ 

១.លាងស្ពៃឲ្យស្អាត រួចកាត់ជាដុំតូចល្មមទៅតាមទំហំដែលអ្នកចង់បាន ឬមិនកាត់ក៏បាន ហើយដាក់ហាលថ្ងៃប្រហែលជា ២-៣ម៉ោង រហូតដល់ស្លឹកស្ពៃឡើងទន់។

២.ដាំឆ្នាំងដាក់ទឹកដាំ ដាក់អំបិល និងស្ករសចូលកូរចូលគ្នា រម្ងាស់មួយរំពុះហើយលើកចុះពីចង្រ្កាន រួចទុកវាឲ្យត្រជាក់ប្រហែលជា ៤៥អង្សាសេ

៣.បន្ទាប់មកយកស្ពៃដាក់ចូលក្នុងក្រឡ ឬប្រអប់ ហើយចាក់ទឹកអំបិលដែលកូរជាមួយស្ករហើយចូល រួចដាក់ម្ទេសហាន់ពីលើ បន្ទាប់មកគ្របគម្របឲ្យជិត ហើយយកទៅដាក់វាហាលថ្ងៃប្រហែលជា ២ថ្ងៃទាល់តែស្ពៃខៀវប្រែក្លាយជាពណ៌លឿងស្លេក។

៤.ដើម្បីធ្វើឲ្យវាជូរបន្តិច អ្នកត្រូវដាំទឹកក្តៅដោយបន្ថែមអង្ករខ្លះចូល និងដាក់ដាំវារហូតដល់ទឹកវារាងខាប់។ បើធ្វើដូចនេះលោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកមិនអាចទុកវាលើសពី ៣ថ្ងៃបានទេ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។