ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។
ប្រភេទរុក្ខជាតិ: ម្តេញ ឬរំដេញ
ផ្នែកប្រើប្រាស់: សម្បក ស្លឹក ផ្លែ។
ការព្យាបាល៖
-សម្បក ប៉ូវកម្លាំង ហេវហត់
-សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច
-ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក
-ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន
-ផ្លែអាចបញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។
កំរិតប្រើ៖ ប្រើពី ១០ ទៅ ២០ក្រាម ក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។