ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមាន់បំពងរំលីងគល់ស្លឹកគ្រៃ ស្រួយឆ្ងាញ់!

23-Jun-2020 09:54 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់មាន់ កន្លះគីឡូកាប់ជាដុំៗល្មម,គល់ស្លឹកគ្រៃ ៥-៦គល់ ដំហើយហាន់ជាសរសៃៗ,ខ្ទឹមស ១០កំពឹស ហាន់ស្តើងៗ,ស្លឹកក្រូចសើច ១០សន្លឹក,ម្ទេសក្រៀម ១២-១៥គ្រាប់,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ,អំបិល ២ស្លាបព្រាកាហ្វេ,ម្សៅបំពង កន្លះចានចង្កឹះ។

វិធីធ្វើ៖

១.យកចានធំល្មមដាក់លាយស្ករ ទឹកត្រី និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូល ច្របល់ជាមួយគ្រឿងឲ្យសព្វទុកចោលរយៈពេល ១៥នាទី

 

២.បន្ទាប់មកយកសាច់មាន់ប្រឡាក់ជាមួយម្សៅបំពង ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយអន្លើ

៣.យកគល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមដាក់បំពងមួយសន្ទុះឲ្យក្រៀមល្មម រួចស្រង់ចេញ ទុកមួយអន្លើ

៤.រួចអស់ហើយរៀបចំយកមាន់ដែលបំពងហើយដាក់ចាន រួចដាក់គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមដែលបំពងហើយដាក់ចូលពីលើជាការស្រេច៕ 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។