ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមចេកខ្ទិះ ឆ្ងាញ់ពិសា!

22-Jun-2020 10:31 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ចេកណាំវ៉ា ៧-៨ផ្លែ,ខ្ទិះដូង ៧៥០មីលីលីត្រ,ស្ករស ៣០០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។

 

វិធីធ្វើ៖

១.បកសំបកចេក រួចកាត់ជាដុំៗល្មម តាមចំណូលចិត្ត

២.ដាំឆ្នាំងដាក់ខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយចូលកូរចូលគ្នាឲ្យសព្វ ទុករម្ងាស់ឲ្យពុះ

៣.បន្ទាប់មកដាក់ចេកចូល រួចកូរចូលគ្នាគ្របទុកឱ្យពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច។ អាចដាក់បន្ថែមជាមួយនឹងល្ង និងសាច់ដូងទៀតកាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។