វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ក្តាមសេះ ១ល្មម,ល្ហុងខ្ចី ១ផ្លែល្មម,ការ៉ុត ១ផ្លែ,សណ្តែកកួរ ៣-៤កួរ,ប៉េងប៉ោះ ៣-៤ផ្លែ,ម្ទេស ដាក់តាមចំណូលចិត្ត,ខ្ទឹមស ៧កំពឹស,សណ្តែកដី ២ស្លាបព្រាបាយ,បង្គាក្រៀម ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ក្តាមយកបកឲ្យស្អាត, ល្ហុង សាប់ ឬឈូសជាសរសៃៗ, ការ៉ុត សាប់ ឬឈូសជាសរសៃៗ, សណ្តែកកួរ កាត់ខ្លីៗល្មម, ប៉េងប៉ោះ ហាន់ជាចំណិតៗ
២.យកត្បាល់ដាក់ខ្ទឹមស និងម្ទេសចូលបុកចូលក្នាឲ្យសព្វ រួចសណ្តែកកួរ ប៉េងប៉ោះ ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ក្តាមចូលបុកចូលគ្នា រួចដាក់ល្ហុង និងការ៉ុតចូលបុកចូលគ្នា ហើយដាក់សណ្តែកដី និងបង្គាក្រៀមចូលបុកចូលគ្នាឲ្យសព្វ រួចដួសចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។