វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ពោត(បេះយកសាច់) ២០០ក្រាម,គល់ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាកាហ្វេ,បង្គាក្រៀម ១០០ក្រាម(ត្រាំទឹកឲ្យទន់),អំបិល កន្លះស្លាបព្រាកាហ្វេ,ស្ករស កន្លះស្លាបព្រាកាហ្វេ,ទឹកត្រី ១ស្លាបព្រាកាហ្វេ,ទឹកម្ទេស ១ស្លាបព្រាកាហ្វេ,ប៊័រ ១០ក្រាម,ស្លឹកខ្ទឹម ហាន់ល្អិតៗ។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ចេញទុកមួយអន្លើ
២.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូលរលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣-៤ត្រលប់
៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូលឆា ២-៣ត្រលប់ ហើយដាក់ប៊័រចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។