វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ គល់ស្លឹកគ្រៃ ១គីឡូ,ស្លឹកតើយ ៤-៥សន្លឹក,ទឹក ៩លីត្រ,ស្ករស ១គីឡូ,អំបិលបន្តិច។
វិធីធ្វើ៖
១.យកគល់ស្លឹកគ្រៃលាងឲ្យស្អាត រួចកាត់ខ្លីៗល្មមហើយដំឲ្យទន់
២.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់អំបិលចូលកូរ ហើយដាក់ស្លឹកគ្រៃ និងស្លឹកតើយចូលរម្ងាស់ប្រហែល ១៥-២០នាទី
៣.បន្ទាប់មកលើកចុះពីចង្រ្កាន ស្រង់ស្លឹកគ្រៃ និងស្លឹកតើយចេញឲ្យអស់ រួចដាក់ស្ករសចូលកូរឲ្យសព្វល្អជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។