ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាតុងយ៉ាំគ្រឿងសមុទ្រពិសេស!

17-Jun-2020 09:53 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ បាយ ២ចានចង្កឹះ,បង្គា ៥-៦ បកសំបក,មឹក ១-២ហាន់កង់ៗ,គល់ស្លឹកគ្រៃ និងរំដេង ហាន់ស្តើងៗល្មម,ស្លឹកក្រូចសើច,ម្ទេសហាន់ ដាក់តាមចំណូលចិត្ត,ម្ទេសឆា ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ និងប្រេងឆា។

វិធីធ្វើ៖ 

១.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូលរំលីងឲ្យឈ្ងុយ រួចដាក់គល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចចូលឆា ៤-៥ត្រលប់ ហើយដាក់ម្ទេសឆាចូលឆាច្របល់ចូលគ្នាឲយសព្វ

២.បន្ទាប់មកដាក់បង្គា និងមឹកចូលឆាចូលគ្នាឲ្យជិតឆ្អិន រួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ

៣.រួចហើយដាក់ទឹកត្រី ទឹកក្រូចឆ្មារ និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់ល្មមតាមចំណូលចិត្ត ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។